(វីដេអូ) ទម្រាំជីវិតបានពន្លឺឡើងវិញ Tang Mo ប្រើពេល ២ ឆ្នាំ ដើររកលុយដោះបំណុលទាំងវេទនា
Tang Mo គឺជាតារាសម្ដែងស្រីម្នាក់ ពើបប្រទះរឿងរ៉ាវជីវិតច្រើនជាងតារាស្រីល្បីៗផ្សេងទៀត។ បើក្រឡេកមើលមួយភ្លែតពីជីវិតរបស់នាង មហាជនច្បាស់ជាយល់ថាតារាស្រីរូបនេះរស់ក្នុងជីវិតហាយសូរជាមិនខាន តែតាមពិតជីវិតនាងធ្លាក់ក្នុងអន្ទាក់បំណុលធនាគារយ៉ាងច្រើនស្ទើរតែដកខ្លួនមិនរួច។
ទោះបីជាជីវិតមិនបានល្អល្អះមានរស្មីដូចគេ តែតារាស្រីរូបនេះមានការតស៊ូខ្លាំងណាស់ក្នុងការស្វែងរកប្រាក់មកដោះបំណុលគេ។ មិនថាការងារសិល្បៈ ថតស្ពត សម្ដែង នាងសុទ្ធតែប្រឹងធ្វើទាំងថ្ងៃទាំងយប់ ឱ្យតែមានគេហៅតារាស្រីរូបនេះមិនបដិសេធឡើយ។
មិនត្រឹមប៉ុណ្ណោះ តារាស្រី Tang Mo ក៏បានក្លាយខ្លួនជាអ្នករកស៊ីលក់ខោអាវ មិនថាលក់តាមចិញ្ចើមថ្នល់ លក់តាមអនឡាញ ក៏នាងប្រឹងធ្វើមិនខ្លាចខ្មាសអៀនឡើយ ព្រោះថាជីវិតជាប់បំណុលគេ។ ការតស៊ូរបស់នាងអស់រយៈពេលពីរឆ្នាំ នៅទីបំផុតតារាស្រីរូបនេះក៏បានស្រាយបំណុលគេជិតអស់ទៅហើយ ដំបូងនាងជំពាក់ធនាគារ ចំនួន ១០ លានបាត ជាង ៣០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក តែពេលនេះនាងបានរំលស់អស់ច្រើនហើយ ដោយធ្វើឱ្យអារម្មណ៍នាងពេលនេះរំភើបចិត្តណាស់។
ដូចគ្នានោះ ពេលនេះសម្រាប់ការងារសិល្បៈរបស់នាងក៏មមារញឹកផងដែរ ដែលនាំឱ្យជីវិតនាងមានអាចមានលុយគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ជីវភាពបាន។ ជាមួយគ្នានោះ ទន្ទឹមនឹងជីវិតបានប្រសើរ គេក៏ឃើញមហាជនជាច្រើនសម្ដែងការត្រេកអរចំពោះនាងគ្រប់គ្នា ព្រោះថាពេលជួបបញ្ហា Tang Mo តែងតែប្រឹងដោះស្រាយ និង តស៊ូមិនខ្លាចខ្មាសអៀន និង នឿយហត់ ពិតជាគួរឱ្យសរសើរ៕