ទីបំផុត Aof ទម្លាយដំណឹងរៀបការបែបនេះហើយ ក្រោយមើលចិត្តគូស្នេហ៍ជាង ១ ឆ្នាំ
Aof Chanapol តារាសម្តែងដែលមានមុខមាត់ និងរូបរាងស្រស់សង្ហា មានប្រជាប្រិយភាព ពោរពេញដោយសមត្ថភាព និងទេពកោសល្យគួរឱ្យកោតសរសើរ។
ថ្មីៗនេះ Aof បានបង្ហើបពីដំណឹងល្អមួយពាក់ព័ន្ធបញ្ហារឿងបេះដូង ក្រោយស្ងប់ស្ងាត់អស់ពេលជាយូរ បន្ទាប់ពីបែកផ្លូវគ្នាជាមួយគូស្នេហ៍អ្នកក្រៅរង្វង់សិល្បៈ ដែលទាក់ទងគ្នាមកអស់ជាង ១០ ឆ្នាំ។
Aof បានរៀបរាប់ថា៖ «បច្ចុប្បន្ននេះលោកកំពុងមើលចិត្ត និងស្វែងយល់បន្ថែមពីគ្នា ជាមួយតារាស្រីក្រោមដំបូលប៉ុស្តិ៍លេខ ៧ តែមួយនោះគឺ Hana Lewis។ មានមនុស្សជាច្រើនអាចមិនទាន់ដឹងច្បាស់ពីទំនាក់ទំនងរបស់ពួកយើង ព្រោះតែមិនសូវឃើញស្និទ្ធស្នាល ឬផ្អែមល្ហែមគ្នា។ តែជារឿយៗពួកយើងតែងមានការស្លៀកសម្លៀកបំពាក់គូ ឬពាក់ម៉ាស់គូស្នេហ៍ក៏មាន គ្រាន់តែអាចមិនសូវមានអ្នកចាប់អារម្មណ៍»។
«តាមពិតទៅយើងបានមើលចិត្តគ្នាអស់ជាង ១ ឆ្នាំមកហើយ ហើយពេលនេះពួកយើងក៏កំពុងពិភាក្សាគ្នា ដោយមានក្រុមគ្រួសារដឹងឮផងដែរ។ ចំពោះដំណឹងល្អពាក់ព័ន្ធនឹងរឿងរៀបការ វាអាចនឹងកើតមានឡើងនៅពេលខាងមុខ ព្រោះម្តាយខ្ញុំប្រាប់ថាគាត់ចង់ពចៅ ព្រោះគាត់កាន់តែចាស់ហើយ»៕
ប្រភព៖ Sanook