ផ្ទះថ្មី Auan Rangsit សង់មិនទាន់រួចផង ស្រាប់តែមកជួបរឿងមិននឹកស្មានបែបនេះទៅវិញ
បើនិយាយពីពិធីករប្រុសរូបសង្ហា Auan Rangsit ជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់ហើយ ព្រោះលោកគឺជាពិធីករប្រុសដ៏ល្បីម្នាក់ដែលមានវោហារសព្ទមិនចេះរីងស្ងួត រហូតមហាជនចងចាំមុខមិនភ្លេចឡើយ។
ដោយឡែក បើនិយាយពីជីវិតគ្រួសាររបស់លោកជាមួយនឹងភរិយាជនជាតិកូរ៉េវិញ មើលទៅហាក់មានក្តីសុខខ្លាំងណាស់ ជាមួយនឹងតំណក់ឈាមកូនប្រុសម្នាក់របស់លោក។ ជាពិសេស បើទោះបីជាពេលជីវិតប្តីប្រពន្ធរបស់លោកបានឃ្លាតឆ្ងាយគ្នាមួយរយៈធំ ម្នាក់នៅកូរ៉េ ម្នាក់នៅថៃក៏ដោយ តែជីវិតប្តីប្រពន្ធរបស់អ្នកទាំងពីរហាក់មិនប្រួលប្រែចិត្តឡើយ។
ជាមួយគ្នានោះដែរ អ្វីដែលមហាជនភ្ញាក់ផ្អើលនោះ ថ្មីៗនេះពិធីករប្រុសរូបនេះបានបង្ហាញផ្ទុះថ្មីរបស់លោកដែលកំពុងតែសាងសង់ ហើយក្រោយពីសាងសង់រួចលោកនឹងនាំភរិយារបស់លោកមករស់នៅជាមួយ ដើម្បីកុំឱ្យឡើងចុះដូចមុនទៀត។
ស្របពេលដែលលោកកំពុងតែសាងសង់ផ្ទះថ្មីមួយនេះដែរ លោកបែរជាជួបរឿងស៊យទៅវិញ ដោយលោកបានបង្ហោះសាររំជួលចិត្តយ៉ាងដូច្នេះថា ៖ «ផ្ទះថ្មីសាងសង់មិនទាន់រួចផង ស្រាប់តែចោរឡើងលួចរបស់អស់ទៅវិញ»។ យ៉ាងណាមិញ វាពិតចារឿងស៊យណាស់សម្រាប់ពិធីករប្រុសរូបនេះ ខណៈពេលកំពុងតែសាងសង់ផ្ទះ តែបែរជាជួបរឿងបែបនេះទៅវិញ៕
ប្រភព៖ daradaily