ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនព័ត៌មាន ក្រើនរំលឹកស្តីពីការពង្រឹងវិធានការការពារ ការចម្លងជំងឺកូវីដ-១៩ ជាពិសេស វីរុសបំប្លែងថ្មីអូមីក្រុង អំឡុងថ្ងៃទិវាបុណ្យក្តីស្រឡាញ់ ១៤ កុម្ភៈ។
ក្នុងនោះ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់សាធារណជនទាំងអស់ ជាពិសេសយុវជន-យុវនារី បន្តការប្រុងប្រយ័ត្នខ្ពស់ នូវលទ្ធភាពនៃការឆ្លងវីរុសកូវីដ-១៩ ដែលកំពុងតែចរាចរ នៅក្នុងសហគមន៍ និង សំណូមពរ ឱ្យបន្តអនុវត្តន៍វិធានការសុខាភិបាល ឱ្យបានហ្មត់ចត់ រួមទាំងកាត់បន្ថយការជួបជុំ ក្នុងទ្រង់ទ្រាយធំ ឬ ការជួបជុំដែលមិនចាំបាច់នានា។
បន្ថែមលើសពីនេះ ក្រសួងបានបញ្ជាក់ឱ្យដឹងទៀតថា ការចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ភាគច្រើនកើតមាននៅក្នុងចំណោមក្រុមមនុស្សដែលមានការជួបជុំគ្នាច្រើន ហើយមានការធ្វេសប្រហែសក្នុងការអនុវត្តវិធានាការសុខាភិបាលត្រឹមត្រូវ ដែលបង្កជាឱកាសធ្វើឱ្យមានការចម្លងបន្តគ្នា ហើយអាចនាំយកវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ទៅចម្លងបន្តដល់ក្រុមគ្រួសារ ជាពិសេសជនងាយរងគ្រោះនៅក្នុងគ្រួសារ ដូចជាមនុស្សវ័យចាស់ អ្នកមានជំងឺប្រចាំកាយ ជាដើម ដែលអាចបង្កជាហានិភ័យកាន់តែខ្លាំងអាចបណ្តាលឱ្យមានការកើនឡើងករណី ឈឺធ្ងន់ ត្រូវការសម្រាកពេទ្យ និង ស្លាប់ ជាដើម៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖