បុរសម្នាក់ញ៉ាំត្រីសាល់ម៉ុនចុចវ៉ាសាបិច្រើនពេក ឈ្លក់ត្រដរខ្យល់ កុំតែគេជួយទាន់ កុំអីលាប្រពន្ធលាកូន
ថ្មីៗនេះ វីដេអូមួយកំពុងផ្ទុះការចាប់អារម្មណ៍លើបណ្ដាញសង្គមហ្វេសប៊ុកប្រទេសថៃ ដែលបង្ហាញឱ្យឃើញពីបុរសវ័យក្មេងម្នាក់ បានសន្លប់ភ្លាមៗ ក្រោយញ៉ាំសាច់ត្រីសាល់ម៉ុនជ្រលក់នឹងវ៉ាសាបិច្រើនខ្លាំងពេក។
តាមរយៈវីដេអូបានបង្ហាញឱ្យឃើញ បុរសម្នាក់អង្គុយញ៉ាំសាច់ត្រីសាល់ម៉ុនជាមួយប្រពន្ធរបស់លោក។ ស្រាប់តែក្រោយពីចាប់សាច់ជ្រលក់វ៉ាសាបិញ៉ាំរួចហើយ ភ្លាមៗលោកក៏បានឈ្លក់ក្អកត្រដរខ្យល់រហូតសន្លប់បាត់ស្មារតី បង្កភាពស្លន់ស្លោដល់ប្រពន្ធលោកជាខ្លាំង។ ទោះជាយ៉ាងណា ជាសំណាងល្អ ប្រពន្ធរបស់លោក រួមជាមួយម្ចាស់ហាង បានធ្វើការជួយសង្គ្រោះបន្ទាន់ទាន់ពេលវេលា រហូតលោកអាចដឹងខ្លួនឡើងវិញ។
វីដេអូនេះដែរ អាចជាសារដាស់តឿនមួយជូនដល់អ្នកដែលចូលចិត្តញ៉ាំសាច់ឆៅជាមួយវ៉ាសាបិ ដែលគួរតែមានការប្រុងប្រយ័ត្នខ្ពស់ គួរជៀសវាងប្រើប្រាស់ជ្រុលរហូតជួបបញ្ហាគ្រោះថ្នាក់បែបនេះ៕