បើកបង្ហាញទិដ្ឋភាពក្នុងភូមិគ្រិះអភិជន Sririta និង ប្តី ប្រើសុទ្ធតែរបស់មានតម្លៃ សម្បូរបែបដូចវិមាន
Sririta Jensen តារាសម្តែងស្រីកូនកាត់ថៃ-ដាណឺម៉ាក មានសម្រស់ស្រស់ស្អាត មានមន្តស្នេហ៍ ជាពិសេសគឺជានារីដែលពូកែថែរូបរាង និង មុខមាត់ បើទោះបីមានវ័យ ៤០ ឆ្នាំ និង មានកូនមួយហើយក្តី តែនាងហាក់ស្រស់ស្អាតមិនទាស់សោះឡើយ។
ក្រៅពីមានមុខមាត់អំណោយផល មានកេរ្តិ៍ឈ្មោះលើវិថីសិល្បៈ Sririta ក៏ជានារីមានសំណាងក្នុងជីវិតផងដែរ ដោយបានរៀបការជាមួយសេដ្ឋីថៃ ដែលមានប្រាក់រយលាន Korn Narongdej ជាស្វាមីដ៏ល្អ ស្រឡាញ់យកចិត្តទុកដាក់មើលថែនាងបានយ៉ាងល្អ។
ក្រោយរៀបការជាមួយហាយសូរ Korn តារាស្រីរូបនេះ បានផ្លាស់ប្តូរទៅរស់នៅក្នុងភូមិគ្រឹះដែលមានតម្លៃរយលានបាត មានទីធ្លាធំទូលាយ រចនាបទស្រស់ស្អាត នៅលើទំហំដីជាង ២ រ៉ៃកន្លះ មើលទៅពិតជាអស្ចារ្យខ្លាំងណាស់។
ក្រឡេកទៅមើលទិដ្ឋភាពក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃបែបអភិជនមួយនេះវិញ មានរំលេចនូវក្បាច់រចនាយ៉ាងប្រណីត មានចិញ្ចឹមសត្វក្រៀលជប៉ុន ជាពិសេសរូបថត និង រូបសំណាក់តាំងនៅក្នុងបន្ទប់នីមួយៗ សុទ្ធសឹងតែមានតម្លៃថ្លៃ និង នាំចូលពីបរទេស។ សូមទស្សនាវីដេអូខាងក្រោមនេះដើម្បីកាន់តែច្បាស់ ៖