ប្រទេសថៃ ប្រកាសផ្លូវការផ្លាស់ប្ដូរឈ្មោះរាជធានីបាងកក ទៅជា «ក្រុងទេពមហានគរ» វិញ
ការិយាល័យរាជ្យបណ្ឌិតសភាថៃ (ORST) បានធ្វើការប្រកាសផ្លាស់ប្ដូរជាផ្លូវការនៅឈ្មោះរបស់រាជធានីរបស់ខ្លួនពី «បាងកក» ទៅជា «ក្រុងទេពមហានគរ» ខណៈឈ្មោះ «បាងកក» នៅតែត្រូវបានទទួលស្គាល់ដដែល។
កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ គណៈរដ្ឋមន្ត្រីប្រចាំប្រទេសថៃ បានធ្វើការអនុម័តលើសេចក្ដីព្រាងប្រកាសរបស់ការិយាល័យនាយករដ្ឋមន្ត្រីលើការផ្លាស់ប្ដូរឈ្មោះប្រទេស ដែនដី តំបន់រដ្ឋបាល និង រាជធានី ទៅតាមសំណើរបស់ ORST។
ឈ្មោះផ្លូវការថ្មី «ក្រុងទេពមហានគរ» នឹងមិនដាក់ចូលជាធរមាននោះទេ លុះត្រាតែត្រូវបានត្រួតពិនិត្យដោយគណៈកម្មការទទួលបន្ទុកលើសេចក្ដីព្រាងច្បាប់ទាំងអស់។
គួរឱ្យដឹងដែរថា ឈ្មោះ «ក្រុងទេពមហានគរ» នឹងក្លាយជាឈ្មោះរាជធានីប្រទេសថៃជាផ្លូវការ ទោះជាយ៉ាងណា ឈ្មោះ «បាងកក» នឹងត្រូវបានដាក់ប្រើប្រាស់ដដែលនៅក្នុងរង្វង់ក្រចក៕