តួរឿង «ចង្កៀងមេឃា» Liu Xueyi និង Zhang Yuxi ត្រូវគេសង្ស័យកំពុងឱ្យចិត្តគ្នា
តារាសម្ដែងស្រីរូបស្រស់ Zhang Yuxi និង តារាសម្តែងប្រុសរូបសង្ហា Liu Xueyi អ្នកទាំងពីរ ធ្លាប់បានថតសម្ដែងរឿងរួមគ្នាចំនួន ២ រឿងរួចមកហើយ គឺរឿង «ចង្កៀងមេឃា ឬ Love and Redemption» និង រឿង «Love at Night»។ ស្រាប់តែថ្មីៗនេះ តារាប្រុសស្រីទាំងពីរ ត្រូវបានគេប្រទះឃើញកំពុងណាត់ជួបគ្នាតែពីរនាក់ អង្គុយញ៉ាំអាហារជាមួយគ្នា។
រូបភាពនេះដែរ ត្រូវបានអ្នកលេងបណ្ដាញសង្គមម្នាក់បានទម្លាយចេញ ខណៈដែលតារាទាំងពីរបានកំពុងញ៉ាំអាហារនៅភោជនីយដ្ឋាន Hotpot មួយកន្លែង។ ក្នុងនោះ អ្នកលេងបណ្ដាញសង្គមរូបនេះ បានបញ្ចេញមតិនៅលើរូបភាពបានបង្ហោះដោយសរសេរថា គេបានឃើញ Liu Xueyi បកបង្គាឱ្យ Zhang Yuxi។
គួររំឭកផងដែរ កាលពីខែកញ្ញាឆ្នាំ ២០២១ Zhang Yuxi និង Liu Xueyi ក៏ធ្លាប់មានពាក្យចចាមអារ៉ាមថា ពួកគេកំពុងទាក់ទងគ្នា នៅដែលពួកគេត្រូវបានប្រទះឃើញណាត់ជួបគ្នានៅកន្លែងតែមួយ។
យ៉ាងណាមិញ ពាក្យចចាមអារ៉ាមណាត់ជួបនេះ ក៏ត្រូវបានបិទភ្លាមៗដោយក្រុមហ៊ុនចាត់ការទូទៅរបស់អ្នកទាំងពីរ។ ដោយឡែកខាងស្ទូឌីយោ តារាស្រី Zhang Yuxi បានចេញបកស្រាយថា តារារបស់ពួកគេមានវត្តមាននៅទីនោះ គឺដោយសារអ្នកទាំងពីររស់នៅសង្កាត់ជាមួយគ្នា ហើយអ្នកទាំងពីរគឺជាមិត្តភក្តិជិតស្និទ្ធនឹងគ្នាតែប៉ុណ្ណោះ៕