លោក គឹម ហ៊ាង ចេញលិខិតសូមទោសជាសាធារណៈ ក្រោយនិយាយប៉ះពាល់ដល់វប្បធម៌ជាតិ ជាកំហុសដ៏ធំមួយ
នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ លោក គឹម ហ៊ាង ដែលជាអ្នកជំនួញដីធ្លីមួយរូប បានចេញលិខិតសូមទោសជាសាធារណៈ ក្រោយលោកបានបកស្រាយ មានការប៉ះពាល់ដល់វប្បធម៌ជាតិ ដែលជាកំហុសដ៏ធំមួយ។
ក្នុននោះតាមរយៈលិខិតថ្កោលទោស បានបញ្ជាក់ថា ៖ «ខ្ញុំបាទឈ្មោះ គឹម ហ៊ាង ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ២៤ សីហា ១៩៨០ ជាវាគ្មិនម្នាក់ នៅក្នុងកម្មវិធីសិក្ខាសាលាអចលនទ្រព្យ ឆ្នាំ ២០២២ ស្ដីអំពីអនាគតនៃវិស័យអចលនទ្រព្យ ខេត្តសៀមរាប ក្រោយជំងឺរាតត្បាតកូវីដ-១៩ ធូរស្រាល កាលពីថ្ងៃសៅរ៍ ទី ១២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅសណ្ឋាគារ អង្គរផារ៉ាឌី ក្រុង សៀមរាប ខេត្តសៀមរាប»។
លោកបានបន្តទៀតថា នៅក្នុងបទបង្ហាញ និង ការវិភាគរបស់ខ្លួនមានរយៈពេលជាង ២ ម៉ោង បានបកស្រាយពីចំណុចខ្សោយ ចំណុចខ្លាំង ឱកាស ព្រមទាំងការគំរាមកំហែង ដល់ការវិនិយោគ និង អភិឌ្ឍន៍វិស័យអចលនទ្រព្យ នៅខេត្តសៀមរាប ហើយការបកស្រាយរបស់លោក ពិតជាមានការប៉ះពាល់ដល់វប្បធម៌ជាតិ ដែលជាកំហុសដ៏ធំមួយ ដែលខ្លួនបានបង្កើតឡើងដោយអចេតនា។
អាស្រ័យហេតុនេះហើយ អ្នកជំនួញដីធ្លីរូបនេះ លំឱនកាយ លើកម្រាមដៃដប់ ដើម្បីសូមទោសជាសាធារណៈ ដល់ប្រជាជនកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសដល់ថ្នាក់ដឹកនាំប្រទេស ចំពោះកំហុស ដែលខ្លួនបានបង្កើតឡើង ដោយអចេតនា កាលពីថ្ងៃសៅរ៍ ទី ១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីរួមខេត្តសៀមរាប៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖