អានចប់រំភើបតាម! អ្នកឧកញ៉ា គិត ម៉េង ពោលពាក្យផ្អែមល្ហែម កក់ក្ដៅបំផុត ជូនពរខួបកំណើតភរិយាជាទីស្រឡាញ់
មិនត្រឹមតែជាសេដ្ឋីវាល់លាន មានឈ្មោះល្បីល្បាញនៅកម្ពុជាប៉ុណ្ណោះទេ អ្នកឧកញ៉ា គិត ម៉េង ថែមទាំងត្រូវបានមហាជនខ្មែរស្គាល់ថាជាមេគ្រួសារមួយរូបដែលមានភាពផ្អែមល្ហែម ដឹកនាំគ្រួសារមួយដែលមានសុភមង្គល យកចិត្តទុកដាក់ចំពោះកូនៗជាទីស្រឡាញ់ និង ផ្ដល់តម្លៃដល់ភរិយារបស់លោកខ្លាំងបំផុត បង្ហាញពីគំរូដ៏ល្អប្រពៃ ទៅកាន់មហាជននៅក្នុងសង្គម។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ អ្នកឧកញ៉ា បានបង្ហោះរូបភាពអនុស្សាវរីយ៍ដ៏កក់ក្ដៅជាច្រើនសន្លឹក អមជាមួយសារជូនពរភរិយាជាទីស្រឡាញ់របស់លោក គឺលោកជំទាវ ស្រីតូច ចំណាន ក្នុងឱកាសខួបកំណើតចម្រើនវ័យរបស់លោកជំទាវនៅក្នុងថ្ងៃនេះ។
ខាងក្រោមនេះជាសារ ដ៏ផ្អែមល្ហែម និង កក់ក្ដៅ របស់អ្នកឧកញ៉ា គិត ម៉េង ៖
«សុភាសិតមួយពោលថា ចិត្តអាចមើលឃើញជ្រៅជាងកែវភ្នែក។ ខ្ញុំប្រាកដជាអាចបញ្ជាក់បានថានេះគឺជាការពិត នៅពេលខ្ញុំយកចិត្តភរិយារបស់ខ្ញុំ ចំណាន។
ពិតណាស់ដែលខ្ញុំភ្ញាក់ពីដំណេកជារៀងរាល់ឆ្នាំក្នុងថ្ងៃនេះ ដោយមានអារម្មណ៍រំភើបរីករាយជាងថ្ងៃធម្មតា ដើម្បីអបអរខួបកំណើតភរិយាខ្ញុំ ចំណាន។ ពាក្យពេចន៍ជូនពរនឹងមិនគ្រប់គ្រាន់សម្រាប់ខ្ញុំក្នុងការពិពណ៌នាដែលខ្ញុំចង់ប្រាថ្នាផ្តល់ឱ្យភរិយារបស់ខ្ញុំនោះទេ។
អូនសម្លាញ់ អូនគឺជាវីរនារីរបស់បង ជាបេះដូងរបស់បង ហើយក៏ជាទេពធីតាមួយអង្គសម្រាប់មនុស្សជាច្រើន។ បងសូមជូនពរឲ្យអូនទទួលបានការស្រឡាញ់គាំពារ និង មានកម្លាំងថាមពលមាំទាំ ដើម្បីបន្តផ្តល់នូវក្តីសង្ឃឹម និង ជំរុញទឹកចិត្តដល់មនុស្សជាច្រើន និង គ្រប់វ័យ។ បងសូមកោតសរសើរពីស្មារតី និង ភាពក្លាហានរបស់អូនក្នុងការប្រឈមរាល់បញ្ហានានា។ បងជូនពរឲ្យអូនទទួលបានការគាំទ្រជានិច្ចរាល់កិច្ចការដែលអូនបំពេញ ហើយនឹងតែងតែមានពេលវេលារីករាយ ជួបតែសេចក្តីសុខ និង ភាពស្ងប់សុខជានិច្ច ទោះជាជីវិតប្រចាំថ្ងៃរបស់យើងរវល់យ៉ាងណាក៏ដោយ។
បងសូមបន់ស្រន់ឲ្យភាពខ្វល់ខ្វាយទាំងឡាយចៀសឆ្ងាយពីរូបអូន ហើយជំនួសមកវិញតែភាពរីករាយ។ បងជូនពរឲ្យថ្ងៃកំណើតនេះនាំមកនូវភាពរំភើបរីករាយដល់អូន។ បងសូមជូនពរឲ្យអូនជួបប្រទះតែអ្វីដែលអូនពេញចិត្តនៅក្នុងជីវិតនេះ។
ដោយក្ដីស្រទ្បាញ់ចេញពីបេះដូងរបស់បង។
រីករាយថ្ងៃកំណើត អូនសម្លាញ់!»៕