ព្រោះជីវិត! អាយុ ៦០ ឆ្នាំហើយ តែលោកយាយស៊ូរត់កង់បីពេលយប់ យកលុយចិញ្ចឹមម្ដាយអាយុ ៨៥ ឆ្នាំ គួរឱ្យអាណិត
ដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗ ដែលបានចាប់កំណើតនៅលើលោកសន្និវាសយើងនេះ រមែងមានភ័ព្វសំណាងរស់នៅក្នុងជីវភាពផ្សេងៗគ្នា ដោយអ្នកខ្លះមានទ្រនំធំខ្ពស់ រស់នៅសុខដុមធូរធារ ខណៈអ្នកខ្លះទៀតតស៊ូស្ទើរពេញមួយជីវិតរបស់ខ្លួនឥតទំនេរ ដើម្បីតែក្រពះមួយពេល និង ផ្គត់ផ្គង់គ្រួសារ ដែលជាសាច់ឈាមដ៏កក់ក្ដៅរបស់ខ្លួន។
នេះដូចទៅនឹងករណីរបស់ស្រ្តីវ័យចំណាស់មួយរូប ដែលមានវ័យប្រមាណជា ៦០ ឆ្នាំទៅហើយ ពុំមានភ័ព្វសម្រាន្តបានសុខស្រួលដូចគេ ដោយតែងតែរត់ PassApp នៅពេលយប់ ដើម្បីយកកម្រៃចិញ្ចឹមម្ដាយរបស់ខ្លួនដែលមានអាយុ ៨៥ ឆ្នាំ និង សល់បន្តិចបន្តួច គ្រាន់បានផ្គត់ផ្គង់ជីវភាពបន្តទៅពេលខាងមុខទៀត។
យ៉ាងណាមិញ ទាក់ទិនទៅនឹងករណីស្ត្រីខាងលើ បើតាមការបញ្ជាក់ពីគណនីមួយដែលមានឈ្មោះ Sothy Daly បានឱ្យដឹងថា ស្ត្រីវ័យ ៦០ ឆ្នាំខាងលើពុំមានកូន ពុំមានប្ដីនោះឡើយ ដោយរស់នៅរាល់ថ្ងៃរំពឹងលើកម្រៃរត់ PassApp ពេលយប់ ដើម្បីបានថវិកាចិញ្ចឹមម្ដាយចំណាស់របស់ខ្លួន។ ក្នុងនោះម៉ោងដែលស្ត្រីវ័យចំណាស់រូបនេះរត់ គឺចាប់ពីម៉ោង ៤ ល្ងាច រហូតដល់ព្រឹក ខណៈលេខរបស់គាត់គឺ 0968453960។ ឯទីតាំងគាត់ប្រចាំការ គឺនៅម្តុំបាក់ទូក និង ផ្សាដេប៉ូ៕