ខេត្តទាំង ១០ នេះរបស់ថៃ កំពុងផ្ទុះឆ្លងអូមីក្រុងខ្លាំងជាងគេ
មួយរយៈពេលក្នុងការរាតត្បាតរបស់មេរោគកូវីដនេះ គេសង្កេតឃើញថា ប្រទេសថៃហាក់ពិបាកក្នុងការទប់ទល់មិនតិចទេ ជាពិសេស ខណៈមេរោគកូវីដអូមីក្រុងបំប្លែងថ្មីកំពុងតែវាយលុកម្តងនេះ ក៏រឹតតែធ្វើឱ្យធ្ងន់ករថែមួយកម្រិតទៀត រហូតបង្ខំឱ្យរដ្ធាភិបាលប្រកាសអាសន្នប្រទេសឡើងដល់កម្រិត ៤ ឯណោះ។
ដោយឡែក នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ចំនួនអ្នកឆ្លងក៏នៅតែបន្តកើនឡើងរហូតដល់ ១៨ ៣៦៣ ករណីទូទាំងប្រទេស ដែលក្នុងនោះតាមខេត្តមួយចំនួនរបស់ប្រទេសនេះ បានកំពុងមានករណីថ្មីៗប្រចាំថ្ងៃប្រដេញគ្នាតែម្តង។ ខាងក្រោមនេះ គឺខេត្តក្រុងចំនួន ១០ របស់ថៃដែលកំពុងផ្ទុះអូមីក្រុងខ្លាំង៖
១. ក្រុងបាំងកក
នៅថ្ងៃទី ២២ ឆ្នាំ ២០២១ នេះមានករណីឆ្លង 2,638 ករណី ចំណែកករណីសរុបមាន 80,724 ករណី
២. ខេត្តឈុនបុរី
នៅថ្ងៃទី ២២ ឆ្នាំ ២០២១ នេះមានករណីឆ្លង 929 ករណី ចំណែកករណីសរុបមាន 32,122 ករណី
៣. ខេត្តសាមុតប្រាកាន
នៅថ្ងៃទី ២២ ឆ្នាំ ២០២១ នេះមានករណីឆ្លង 887 ករណី ចំណែកករណីសរុបមាន 38,377 ករណី
៤. ខេត្តនុនថៈបុរី
នៅថ្ងៃទី ២២ ឆ្នាំ ២០២១ នេះមានករណីឆ្លង 792 ករណី ចំណែកករណីសរុបមាន 22,569 ករណី
៥. ខេត្តណាក់ខនស៊ីថាំម៉ៈរ៉ាត
នៅថ្ងៃទី ២២ ឆ្នាំ ២០២១ នេះមានករណីឆ្លង 741 ករណី ចំណែកករណីសរុបមាន 13,554 ករណី
៦. ខេត្តណាក់ខនរាចៈស៊ីម៉ា
នៅថ្ងៃទី ២២ ឆ្នាំ ២០២១ នេះមានករណីឆ្លង 716 ករណី ចំណែកករណីសរុបមាន 11,621 ករណី
៧. ខេត្តភូកេត
នៅថ្ងៃទី ២២ ឆ្នាំ ២០២១ នេះមានករណីឆ្លង 660 ករណី ចំណែកករណីសរុបមាន 20,778 ករណី
៨. ខេត្តសាមុតសាខន
នៅថ្ងៃទី ២២ ឆ្នាំ ២០២១ នេះមានករណីឆ្លង 593 ករណី ចំណែកករណីសរុបមាន 10,084 ករណី
៩. ខេត្តណាក់ខនប៉ាក់ធុម
នៅថ្ងៃទី ២២ ឆ្នាំ ២០២១ នេះមានករណីឆ្លង 479 ករណី ចំណែកករណីសរុបមាន 8,734 ករណី
១០. ខេត្តសុរិន្ទ
នៅថ្ងៃទី ២២ ឆ្នាំ ២០២១ នេះមានករណីឆ្លង 425 ករណី ចំណែកករណីសរុបមាន 6,775 ករណី