ច្បាស់ៗ! ខាងCDC បញ្ជាក់ អ្នកតេស្តរហ័ស ក្រហម ២ ឆ្នូតបានន័យថាឆ្លងកូវីដ ឯផ្ដាសាយ និងមេរោគដទៃ មិនបង្ហាញពីរឆ្នូតឡើយ
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់ថា CDC នៅរសៀលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ បានចេញព័ត័មាន ពីលទ្ធផល តេស្តរហ័ស ជូនសាធារណជនជ្រាប់ជាព័ត៌មាន។
ក្នុងនោះ ខាងនាយកដ្ឋានបានបញ្ជាក់ឱ្យបានដឹងថា ប្រសិនបើបុគ្គលណាម្នាក់ ធ្វើតេស្តរហ័សកូវីដ-១៩ (Rapid Test ) ឃើញក្រហម ២ ឆ្នូត មានន័យថា វិជុ្ជមានកូវីដ-១៩ (បុគ្គលនោះឆ្លងកូវីដ-១៩)។
បន្ថែមលើសពីនេះ ខាងនាយកដ្ឋានបានបញ្ជាក់ ឱ្យដឹងបន្ថែមថា តេស្តរហ័សកូវីដ-១៩ មិនបង្ហាញក្រហមពីឆ្នូត ចំពោះបុគ្គលឆ្លងមេរោគផ្ដាសាយ ឬមេរោគដទៃឡើយ៕