មនុស្ស ១០៦ នាក់ នៅក្នុងភូមិមួយ នាំគ្នាតេស្តឃើញឆ្លងកូវីដអស់ ១០០ នាក់ សល់តែ ៦ នាក់រួចខ្លួនទាំងបុកពោះ
នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ស្ថានការណ៍កូវីដនាប្រទេសថៃ ហាក់កាន់តែធ្ងន់ធ្ងរមួយកម្រិតទៀត ដោយក្នុងនោះ មនុស្ស ១០៦ នាក់នៅក្នុងភូមិមួយ នាំគ្នាតេស្តឃើញឆ្លងអស់ ១០០ នាក់ នៅសល់តែ ៦ នាក់ប៉ុណ្ណោះដែលរួចខ្លួន។
ភូមិមួយនោះមានឈ្មោះថា ព្រះព្រហ្ម ស្ថិតនាខេត្តណាក់ខនស៊ីថាំម៉ាក់រ៉ាត ប្រទេសថៃ ដោយមានអ្នកភូមិចំនួន ១០៦ នាក់ ដែលបានគិតថាខ្លួនបានពាក់ព័ន្ធ ឬ មានហានិភ័យខ្ពស់ បានប្រមូលគ្នាមកធ្វើតេស្តរហ័សជុំគ្នានៅបុស្តិ៍ប៉ូលិស ក៏ស្រាប់តែឃើញឆ្លងភ្លាមៗចំនួន ១០០ នាក់តែម្តង ចំណែកឯ ៦ នាក់ទៀតមិនបានឆ្លងឡើយ។
យ៉ាងណាមិញ ចុងក្រោយអ្នកឆ្លងទាំងអស់ ក៏បានចែកជើងគ្នាត្រឡប់ទៅព្យាបាលផ្ទះវិញ មិនអាចទៅព្យាបាលនៅមន្ទីរពេទ្យបានឡើយ ព្រោះគ្រែពេញអស់ទៅហើយ តែខាងមន្ត្រីពាក់ព័ន្ធក៏នឹងផ្ញើថ្នាំទៅតាមផ្ទះឱ្យអ្នកឆ្លងទាំងអស់ផងដែរ៕
ប្រភព៖ Thairath