អីយ៉ាស់! សុខៗ Tang Mo ទម្លាយបុរស ២ នាក់ មហាជនផ្ទុះចម្ងល់ ម្នាក់ៗណាជាសង្សារថ្មី
ប្រិយមិត្តយើងសុទ្ធតែបានដឹងហើយថាតារាស្រី Tang Mo តារាស្រីដែលម្នាក់ដែលនៅខ្លួនមួយមកអស់ជាច្រើនឆ្នាំក្រោយពីចែកផ្លូវជាមួយគ្នានឹងសង្សារចាស់។ ជាធម្មតាតារាស្រីរូបនេះហាក់ពុំទាន់បានបើកបង្ហាញគូស្នេហ៍ថ្មីរបស់ខ្លួននៅឡើយទេ។
ដោយឡែក ស្រាប់តែថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់ មហាជនស្រាប់តែឃើញតារាស្រី Tang Mo ចេញមកបង្ហោះរូបភាពថើបគ្នាជាមួយបុរសម្នាក់មានផ្កាកុលាបក្រហមភ្ជាប់ជាមួយ។ ដោយតាមរយៈរូបភាព និង សកម្មភាពនោះ បាននាំឱ្យមហាជនយល់ថានេះជាការបើកបង្ហាញសង្សារថ្មីរបស់នាងក្នុងថ្ងៃ ១៤ កុម្ភៈ ។
យ៉ាងណាមិញ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ គេស្រាប់តែឃើញតារាស្រី Tang Mo ចេញមកបង្ហោះរូបភាពហូបអាហាររួមតុដ៏ផ្អែមល្អែមជាមួយនឹងបុរសសង្ហាម្នាក់ទៀត។ ជាមួយនឹងរូបភាពនេះពិតជាធ្វើឱ្យមហាជនកើតក្ដីងឿងឆ្ងល់យ៉ាងខ្លាំងថា តើបុរសរូបណាជាគូស្នេហ៍នាងពិតប្រាកដបើឃើញស្វីតទាំងពីរបែបនេះ។ ដូចគ្នានោះ ជុំវិញចម្ងល់នេះគេពុំទាន់អាចរកចម្លើយបាននោះទេដរាបណាពុំទាន់មានការបញ្ជាក់ពីសាមីខ្លួន ដូចច្នេះគឺមានតែរង់ចាំការបកស្រាយពីតារាស្រី Tang Mo ផ្ទាល់ប៉ុណ្ណោះ៕