ចំណាយ ៣៨ម៉ោង ទើបអាចរកឃើញស-ព Tangmo ដែលបានលង់ទឹក នៅចំណុចកន្លែងនេះ
ករណីដែលតារាសម្ដែងស្រី Tangmo បានធ្លាក់ចូលទឹកទន្លេចៅផាយ៉ា កាលពីថ្ងៃ ២៤ ខែកុម្ភៈ ឆ្នាំ២០២២ កាលពីពេលកន្លងទៅ បានធ្វើឱ្យមហាជនថៃមានការភ្ញាក់ផ្អើលខ្លាំងបំផុត បន្ទាប់ពីតារាស្រីរូបនេះ បានបាត់ខ្លួនយ៉ាងរន្ធត់ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាគ្រួសាររបស់ស្លុតចិត្តជាខ្លាំង។ ហើយបានបើកការរុករក តាំងពីម៉ោង ១០: ៤០ នាទីយប់នៅថ្ងៃទី ២៤ ខែកុម្ភៈ ដោយរយៈពេលជិត ២ថ្ងៃ ដែលមន្រ្តីបានប្រមូលកម្លាំងចុះស្រាវជ្រាវជាបន្ទាន់។
ជាក់ស្ដែង នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង ១: ១០ រសៀល ប្រើពេលតាមរកប្រមាណ ៣៨ម៉ោង ក្រុមសង្គ្រោះបញ្ជាក់ថា រកឃើញសាកសពរបស់តារាស្រីរូបនេះហើយ។ នេះបើតាមអ្នកសង្រ្គោះបាននិយាយថា សាកសពរបស់ Tangmo គឺនៅឆ្ងាយពីកំពង់ផែយើងទៅខាងជើង ដែលទើបតែនឹងអណ្តែតចេញពីទឹក។
ភ្លាមនោះដែរ ក៏មានកប៉ាល់ដែលបានឆ្លងកាត់បានចង្អុលប្រាប់ទៅចំណុចបាតទឹក ហើយទូករបស់បងប្រុស Tangmo ជាមួយនឹងក្រុមសង្គ្រោះបានសហការគ្នា។ សម្រាប់កន្លែងដែលសាកសពត្រូវបានរកឃើញ នោះហើយជាកន្លែងដែលម្តាយរបស់តារាស្រីរូបនេះ បានដាក់កម្រងផ្កាកាលពីថ្ងៃទី ២៥ ខែកុម្ភៈម្សិលមិញនេះ៕