នុះ! Mrr Heng ព្រមានទុកពេលឱ្យ ២ថ្ងៃ នឹងទម្លាយមុខអ្នកជំពាក់លុយជាង ៧ ម៉ឺនដុល្លារម្នាក់
កាលពីមួយរយៈមុនប្រិយមិត្តអ្នកតាមដានបណ្ដាញសង្គមប្រាកដជាបានជ្រាបខ្លះៗពីរឿង មេតុងទីនវ័យក្មេងដ៏ល្បីឈ្មោះ Mrr Heng ដែលមានអ្នកលេងហ្វេសប៊ុកមួយចំនួន ក្នុងនោះមានទាំងអ្នកសិល្បៈផង បានបង្ហោះសារប្រកាសរកមុខ ដោយកាលនោះក៏មានការប្រកាសថា មេតុងទីនរូបនេះ បានបោកលុយគេខ្ទង់ ៤០ ម៉ឺន ទៅ ៥០ ម៉ឺនដុល្លារ ហើយរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីរឿងរ៉ាវមួយនេះហាក់ស្ងប់ស្ងាត់ទៅវិញមួយរយៈ ស្រាប់តែនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ Mrr Heng ដែលជាមេតុងទីនខាងលើ បានបង្ហោះសារមួយដ៏ក្ដៅគគុក ដែលក្នុងអត្ថន័យនោះ លោកបានបញ្ជាក់ពាក្យមួយឃ្លាថា មានភ្លើងទើបមានផ្សែង ហើយពេលនេះលោកក៏បានត្រឡប់មកវិញដើម្បីដោះស្រាយរឿងមួយនេះជាមួយអ្នកពាក់ព័ន្ធផងដែរ។
មិនតែប៉ុណ្ណោះ រឿងរ៉ាវកាន់តែក្ដៅគគុកនេះ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ថ្មីៗនេះ បុរសហាយសូរខាងលើបានបង្ហោះសារព្រមានកូនបំណុលរបស់ខ្លួនដូច្នេះថា៖ «ចាប់ពីខែក្រោយទៅ មិនថាអ្នកចងការលុយខ្ញុំ ឬ ក៏លុយតុងទីន បើនៅតែអត់ដោះស្រាយឱ្យខ្ញុំទេ ខ្ញុំសូមធ្វើការបង្ហាញមុខទាំងអស់..! ព្រោះបើនិយាយពីទុកពេលវិញ ម្នាក់ៗអត់ក្រោមកន្លះឆ្នាំទេ។ ខ្លះវិញរាប់ឆ្នាំក៏មាន អត់សង។ ខ្ញុំយល់គេ យល់រហូតសឹងអស់ជីវិតហើយ»។
ដោយឡែកមកដល់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ កាន់តែក្ដៅថែមទៀត ដោយបានឃើញ មេតុងទីនរូបនេះ ក៏បានបង្ហោះសារធ្វើការគម្រាមជាថ្មីចំពោះកូនបំណុលរបស់លោក ដែលលោក ផ្ដោតខ្លាំងចំពោះកូនបំណុលម្នាក់ដែលជំពាក់លុយលោក ជាង ៧ ម៉ឺនដុល្លារ ដោយទុកពេលឱ្យ ២ ថ្ងៃទៀត បើមិនឃើញចេញមុខដោះស្រាយទេ លោក នឹងបង្ហាញមុខ ព្រមទាំងបន្តបង្ហាញកូនបំណុលផ្សេងៗជាច្រើនទៀតផងដែរ។
សារនោះ លោក Mrr Heng បានសរសេរថា៖ «២ថ្ងៃទៀត ខ្ញុំនឹងបង្ហាញមុខបុគ្គលម្នាក់ ដែលមិនដោះស្រាយទាំងលុយខ្ចី និងលុយតុងទីនសរុប ជាង ៧ ម៉ឺនដុល្លារ។ ហើយនឹងបន្តបង្ហាញមុខអ្នកដែលមិនដោះស្រាយ ផ្សេងៗទៀតទាល់តែអស់ គឺមិនតិចនាក់ទេ»៕