ពេលចេញកកាយរឿងពិត Bo Tk ថាត្រូវយកមេធាវីតាមជានិច្ច ការពារខ្លាចមានរឿងកើតឡើងចំពោះខ្លួន
អស់ ១ សប្តាហ៍ទៅហើយ ដែលតារាស្រី Tangmo បានឃ្លាតឆ្ងាយចាកចោលគ្រួសារ និង មិត្តភក្តិដោយគ្មានថ្ងៃត្រឡប់នោះ។ លើសពីនេះទៅទៀត បើនិយាយពីរឿងក្តីការស្លាប់របស់នាង ពេលនេះខាងសមត្ថកិច្ចក៏នៅពុំទាន់ស៊ើបដឹងការពិតនោះដែរ ថាវាជជាការស្លាប់ធ្លាក់ទឹកដោយខ្លួនឯង ឬ ជាអំពើឃាតកម្មនោះ។
ក្នុងនោះដែរ ខាងសមត្ថកិច្ចក៏បានឈ្លេចសួរចម្លើយដល់មិត្តរួមទូកទាំង ៥ នាក់ ដែលនៅក្នុងហេតុការស្លាប់របស់ Tangmo រួចរាលមកហើយដែរ បើទោះបីចម្លើយសារភាពរបស់អ្នកទាំង ៥ នាក់ កាន់តែធ្វើឱ្យមហាជនសង្ស័យថាវាមិនមែនជាការពិតក៏ដោយ តែខាងសមត្ថកិច្ចកំពុងតែដុតដៃដុតជើងស្រាវជ្រាវបន្ថែមទៀតផងដែរ។
ដោយឡែក នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ជាពេលវេលាដែលមហាជនកាន់តែអន្ទះសា ខណៈ Bo Tk ជាមិត្តភក្តិរបស់ Gatick បានចេញមុខទម្លាយការពិតជុំវិញរឿងរ៉ាវដែលនាងបានដឹងចេញពីមាត់ Gatick នោះ។ លើសពីនេះទៅទៀត ស្របពេលនាងចេញមុខកកាយរឿង នាងក៏មានមេធាវីម្នាក់មកតាមខ្លួនផងដែរ ហើយនាងក៏បានប្រាប់មូលហេតុដល់មហាជនទៀតថា ៖ «នាងដឹងថាអ្នកដែលមានជាប់ពាក់ពាន់នៅក្នុងរឿងមួយនេះសុទ្ធតែមនុស្សដែលមានឋានៈខ្ពង់ខ្ពស់នៅក្នុងសង្គមថៃ ដូច្នេះខ្ញុំចង់ឱ្យពាក្យសម្តីដែលខ្ញុំនិយាយចេញទៅមិនត្រូវបានគេគាប់សង្កត់ ឬ ត្រឡប់មកធ្វើបាបខ្ញុំនោះទេ ទើបខ្ញុំត្រូវយកមេធាវីការពារខ្លួន ក៏ដូចជាការពារសុវត្ថិភាពខ្ញុំ»។
យ៉ាងណាមិញ ក្រោយបានឮ Bo TK ចេញមុខទម្លាយបែបនេះ ពិតធ្វើឱ្យមហាជនជាច្រើនអន្ទះសាចង់ដឹងការពិតចេញពីមាត់នាងទាំងអស់ថា រឿងរ៉ាវបែបណា ហើយម្នាក់ៗក៏សង្ឃឹមថាយុត្តិធម៌នឹងមានសម្រាប់ Tangmo៕
ប្រភព៖ Amarintv