ពេលនេះអ្នកចង់ធ្វើបុណ្យសពឱ្យ Tangmo ២ នាក់ បានដកខ្លួនចេញលែងរវល់ហើយ
ពេលនេះ នាង Poodle ត្រូវជាមិត្តភក្តិជិតស្និទ្ធ សោកស្តាយចំពោះពិធីបុណ្យសពរបស់តារាសម្ដែងស្រី Tangmo ដោយនាងបានប្រកាសដកខ្លួនចេញ ក្រោយពីម្ដាយ Tangmo បានទទួលយកសំណង ដោយបញ្ជាក់ថា នៅក្នុងក្រុមមានលោក A Supachai ជាអ្នកចាត់ការចាស់ និង តារាសម្ដែងស្រី Aum Patcharapa នៅទទួលខុសត្រូវចាត់ចែងដដែល។
ជាមួយគ្នានោះ Poodle ជាមិត្តល្អបំផុតរបស់ Tangmo ក៏បានបញ្ជាក់បន្ថែមទៀតថា ៖ «ម្ចាស់ផ្ទះដែលទាក់ទងថានឹងមកជួយក្នុងពិធីនេះ ក៏សុំដកខ្លួនដែរ»។ Poodle បាននិយាយទៀតថា ៖ «បង Mo ប្អូនបានធ្វើអស់ពីសមត្ថភាពហើយ»។
ទោះជាយ៉ាងណា ការបង្ហោះបែបនេះនាំឱ្យមានចម្ងល់ខ្លាំងពីមហាជនថា តើមិត្តសម្លាញ់ដែលជាពិធីករទាំង ២ បានស្នើសុំដកខ្លួន រួមមាន A Supachai និង Aum Patcharapa ដែរឬទេ? ក្នុងនោះ ក៏មានការបញ្ជាក់ហើយថា A និង Aum អ្នកទាំងពីរនឹងមកទទួលធ្វើបុណ្យសព Tangmo ដូចធម្មតា៕