ឧកញ៉ា ខេមរៈ សិរីមន្ត ទម្លាយតម្លៃខ្លួនច្រៀងតែប៉ុន្មានបទ បានរហូតដល់ខ្ទង់ម៉ឺនដុល្លារ
តារាចម្រៀង លោក ខេមរៈ សិរីមន្ត បច្ចុប្បន្ន នៅតែជាប់ឈ្មោះជាកំពូលតារាចម្រៀងលំដាប់ជួរមុខប្រទេស ទោះបីលេចមុខតារាស្រករក្រោយៗជាច្រើនក៏ដោយ ដែល គេសង្កេតឃើញថា រូបលោក កាន់តែមានឈ្មោះល្បីល្បាញ និងជោគជ័យខ្លាំង ដោយក្ដោបបានការងារកាន់តែច្រើនលើវិស័យសិល្បៈចម្រៀងរបស់ខ្លួន។
លើសពីនេះ ស្របពេលការងារសិល្បៈកាន់តែជោគជ័យ កំពូលតារាចម្រៀងរូបនេះ ក៏កំពុងតែបោះជំហានយ៉ាងពេញទំហឹងលើមុខជំនួញអចលទ្រព្យរបស់លោក ថែមទាំងថ្មីៗកន្លងទៅ លោកក៏បានធ្វើឱ្យមហាជន ក៏ដូចអ្នកសិល្បៈជាច្រើនមានការរំភើបជំនួស និង សាទរដល់រូបលោក ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារជាឧកញ៉ាទៀតផង។
ដោយឡែក ខណៈពេលដែល កំពូលតារាចម្រៀងរូបនេះ កាន់តែទទួលបានជោគជ័យក្នុងជីវិត ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រហាក់ភ្ញាក់ផ្អើលនោះ ក្រោយពីបានស្ដាប់លោកបានធ្វើការទម្លាយនូវភាគជោគជ័យលើវិថីសិល្បៈ ដែលលោកនិយាយពីតម្លៃខ្លួនកន្លងមក ដែលទទួលបានខ្ទង់ម៉ឺនដុល្លារឯណោះ នៅពេលឡើងឆាកប្រគុំតន្រ្តីបកស្រាយចម្រៀង ៦ បទប៉ុណ្ណោះ៕