លេចមុខ យាយគ្រវីសក់ នៅបុណ្យសពរបស់ Tangmo ថែមទាំងទម្លាយរឿងព្រឺសម្បុរមួយនេះទៀត
កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ គឺជាថ្ងៃបញ្ចប់ចុងក្រោយនៃពិធីបុណ្យសពរបស់តារាស្រី Tangmo ដែលធ្វើឡើងនៅព្រះវិហារធំទំនើបមួយកន្លែងនាក្រុងបាំងកក ដោយមានតារាល្បីៗជាច្រើន បានសម្រុកទៅចូលរួម។
យ៉ាងណាមិញ គេក៏ឃើញមានវត្តមានរបស់ Net idol ល្បីមួយរូបគឺ Sitang Buathong ឬ យាយគ្រវីសក់ ក៏បានទៅចូលរួមផងដែរ ដោយមានការតែងខ្លួនប្លែក ថែមទាំងទម្លាយនូវរឿងរ៉ាវព្រឺសម្បុរមួយចំនួនឱ្យបទសម្ភាសថែមទៀតផង។
Sitang បានឱ្យដឹងទាំងអួលដើម កថា នៅថ្ងៃនេះគឺជាថ្ងៃដំបូងដែលនាងបានទប់ចិត្តមកចូលរួម ព្រោះតែអាណិត Tangmo មិនដឹងជាវេទនាប៉ុណ្ណាមុនបាត់បង់ជីវិត។ នាងបន្តទៀតថា កុំមកចោទថាជារឿងឧប្បទ្ទហេតុដោយសារតែទៅបត់ជើងនៅចុងទូក កុហកឱ្យសមជាងនេះបន្តិចទៅ បើមិនចេះកុហកទេឱ្យមករកនាងក៏បាននាងរកនឹករឿងកុហកឱ្យសមជាងនេះ ហើយក៏សុំមហាជនកុំទាន់អាលភ្លេចរឿង Sitang អី ខ្លួននាងក៏មិនភ្លេចដែរ គឺត្រូវតែរកយុត្តិធម៌ឱ្យនាងឱ្យបាន ហើយនាងគ្មានផ្លូវទៅបត់ជើងនៅចុងទូកនោះទេ។
Sitang បន្តរឿងរ៉ាវព្រឺសម្បុរមួយទៀតថា តាមពិតទៅនាងបានសមាធិនិមិត្តឃើញរឿងរបស់ Tangmo នេះ ២ ថ្ងៃមុនកើតហេតុឯណោះ ជាពិសេសនៅថ្ងៃទីពីរ ខណៈទៅសូត្រមន្តអង្គុយសមាធិនៅបន្ទប់ព្រះក៏ឃើញម្តងទៀត ច្បាស់ៗតែម្តង។
នាងឃើញដូចជាមានការប្រវាយប្រតប់គ្នានៅលើទូក នាងក៏បាននិយាយប្រាប់ Anna ទាក់ទងនឹងរឿងនេះដែរ ហើយក៏ប្រាប់គេថាកុំទាន់ឱ្យប្រាប់អ្នកណា។
នាងឃើញ Tangmo បានប្រវាយប្រតប់ជាមួយអ្នកលើទូក ដែលមានទាត់មានធាក់ ក្រោយមកក៏ឃើញ Tangmo សន្លប់រួចក៏ធ្លាក់ចូលទៅក្នុងទឹកដោយវីធីខុសធម្មតា នាងបានឃើញអ្វីគ្រប់យ៉ាង ទើបសុំចិត្តមហាជនកុំទាន់អាលភ្លេចរឿងនេះ ហើយចាប់ពីពេលនេះទៅ នាងនឹងអង្គុយសមាធិរៀងរាល់ថ្ងៃសីលដើម្បីទាក់ទងទៅវិញ្ញាណដែលនៅម្តុំកើតហេតុនោះ៕