២ ឆ្នាំជាប់គ្នា Violette គេចមិនផុតពីជំងឺកូវីដ-១៩ ពេលនេះតេស្តរកឃើញឆ្លងម្តងទៀត
កូវីដ-១៩ គឺជាជំងឺមួយដែលពិភពលោកពេលនេះកំពុងតែប្រឈមខ្លាំង និង កំពុងទទួលរងផលប៉ះពាល់។ ស្ទើរតែទាំងអស់នៃប្រទេសជុំវិញពិភពលោកសុទ្ធសឹងត្រូវបានជំងឺមួយនេះរីករាតត្បាតដូចៗគ្នា ។ អាចនិយាយបានថាខុសពីជំងឺដទៃ រាល់អ្នកដែលធ្លាប់ឆ្លងជំងឺនេះរួចហើយ ក៏នឹងឆ្លងឡើងវិញដូចគ្នាដែរទោះបីជាមានប្រព័ន្ធសាំនៃមេរោគក៏ដោយ។
ងាកទៅមើលតារាចម្រៀង និង សម្ដែងស្រីថៃ Violette កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២១ កន្លងទៅ តារាស្រីស្រស់រូបនេះបានរកឃើញឆ្លងជំងឺកូវីដ-១៩ ហើយក៏សម្រាកព្យាបាល និង ជាសះស្បើយដែរ តែលុះដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ នេះក៏ស្រាប់តែនាងបានចេញមកប្រកាសប្រាប់ក្នុងគណនីអ៊ីនស្ត្រាក្រាមរបស់នាងថា នាងបានតេស្តរកឃើញឆ្លងជំងឺកូវីដ-១៩ ម្តងទៀត។
ជាមួយនឹងដំណឹងនេះពិតធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើល ក៏ដូចជាព្រួយបារម្ភពីសុខភាពរបស់នាងយ៉ាងខ្លាំង តែថាពេលនេះតារាស្រី Violette ក៏កំពុងទទួលការព្យាបាលដូចគ្នា។ ជាមួយគ្នានោះ ក្រោយពីប្រកាសប្រាប់ដំណឹងរួចមក គេក៏ឃើញមានអ្នកគាំទ្រ ក៏ដូចជាមិត្តៗសិល្បករចូលទៅខមមិនជូនពរឱ្យនាងឆាប់ជាគ្រប់ៗគ្នា៕