ទីក្រុងភ្នំពេញ ទទួលបានភាពអស្ចារ្យជាមួយនឹង H&M
ក្លាយជាអ្នកដំបូងគេបង្អស់ក្នុងជួរ និង ទទួលបានប័ណ្ណមានទឹកប្រាក់ 1000 ដុល្លារ! អ្នកទិញទី 2 និង ទី 3 នឹងទទួលបានប័ណ្ណមានទឹកប្រាក់ 500 ដុល្លារ អ្នកទិញទំនិញទី 4 ដល់ទី 6 នឹងទទួលបានប័ណ្ណមានទឹកប្រាក់ 300 ដុល្លារ អ្នកទិញទី 7 ដល់ទី 16 នឹងទទួលបានប័ណ្ណមានទឹកប្រាក់ 100 ដុល្លារ អ្នកទិញទី 17 ដល់ទី 36 នឹងទទួលបានប័ណ្ណមានទឹកប្រាក់ 25 ដុល្លារ ហើយអ្នកទិញទី 37 ដល់ 286 នឹងទទួលបានប័ណ្ណមានទឹកប្រាក់ 15 ដុល្លារ។
យីហោម៉ូដសម្លៀកបំពាក់ H&M បានបើកដំណើរការដោយជោគជ័យរបស់ខ្លួន ដំបូងគេក្នុងរាជធានីភ្នំពេញ។ មនុស្សម្នាជាច្រើនដែលបានកំពុងតម្រង់ជួររង់ចាំដោយក្តីរំភើប និង ការអបអរសាទរយ៉ាងខ្លាំង ដើម្បីចូលក្នុងហាង H&M ដំបូងគេក្នុងទីក្រុងភ្នំពេញនេះ។
ដោយរង់ចាំហាងបើកលក់នៅម៉ោង 09:00 ព្រឹក ថ្ងៃសុក្រទី 18 ខែមីនា អតិថិជនពិតជារំភើបចិត្តយ៉ាងខ្លាំងនៅមាត់ទ្វារនៃហាងតាំងពីម៉ោង 8:00 ព្រឹក។ តារាបង្ហាញម៉ូដទាំងអស់ក៏រីករាយផងដែរ ក្នុងការទិញទំនិញ បណ្ដុំទៅដោយម៉ូដជាច្រើនចុងក្រោយបំផុត ដែលបង្ហាញពីពណ៌រស់រវើក ឬ ពណ៌ស្រស់ឆើតឆាយ ម៉ូដប្លែកៗ និង សម្ភារនិរន្តន៍ភាពពីការប្រមូលផ្តុំទៅដោយម៉ូដប្រចាំ និទាយរដូវ និង រដូវក្ដៅក្នុងឆ្នាំ 2022 នេះ នៅថ្ងៃបើកសម្ពោធដំបូងរបស់ H&M AEON Mall Phnom Penh1។
លោក Philippe Lassaux នាយកប្រតិបត្តិ និង នាយកប្រចាំប្រទេសកម្ពុជា និង ប្រទេសថៃរបស់ H&M បាននិយាយថា ៖ «វាពិតជារីករាយ និង រំភើបចិត្តណាស់ដែលបានឃើញមនុស្សជាច្រើនដែលកំពុងរង់ចាំការបើកហាងដំបូងរបស់ H&M នៅទីក្រុងភ្នំពេញ។ យើងខ្នះខ្នែងក្នុងការនាំយកម៉ូដ និង គុណភាពក្នុងតម្លៃដ៏ល្អបំផុត ក្នុងមធ្យោបាយប្រកបដោយនិរន្តន៍ភាពទៅកាន់ទីក្រុងថ្មីមួយ។ យើងពិតជាកោតសរសើរចំពោះការស្វាគមន៍ដ៏ល្អ ដែលយើងមាននៅក្នុងទីក្រុងភ្នំពេញ។ យើងទន្ទឹងរង់ចាំក្នុងការផ្តល់ជូននូវការប្រមូលផ្តុំម៉ូដសម្លៀកបំពាក់ H&M និង ធ្វើឱ្យអតិថិជនរបស់យើងរំភើបចិត្តដើម្បីបង្កើតស្ទីលផ្ទាល់ខ្លួន និង រូបរាងដែលពួកគេចូលចិត្ត»។
អ្នកដែលត្រូវបានអញ្ជើញឱ្យមកចូលរួមមានដូចជា ជា ស្រីនា, ហុង ស្រីពេជ្រ, តារា មុនីរ័ត្ន, ប៉ែន ចំរុង, វ៉ាន់ ម៉ៅហ្សូលីនដា, វី ឌីណែត, គឹម ម៊ីសៀង, តេង ហ៊តណារ៉ុង, អ៊ិន សេងហួ និង យឹម ណារ៉ ដើម្បីទទួលយកបទពិសោធក្នុងការបើកដំណើរការហាង H&M ដំបូងគេក្នុងរាជធានីភ្នំពេញ។
របៀបវារៈសម្រាប់កម្មវិធីនៃថ្ងៃបើកដំណើរការលក់ដំបូងនាថ្ងៃសុក្រ ទី 18 ខែមីនា មានការប្រគល់រង្វាន់ដល់អតិថិជន ក្រុមដំបូងដែលបានតម្រង់ជួរ, ចម្រៀងជួនពរ, និង ពិធីកាត់ខ្សែបូសម្ពោធជាផ្លូវការដោយ លោក Philippe Lassaux: CEO & Country Manager នៃ H&M ប្រទេសកម្ពុជា និង ប្រទេសថៃ, Syed Hamza Ameer: អ្នកគ្រប់គ្រងប្រតិបត្តិការ, Pimmnapah Sithisuppaya: អ្នកគ្រប់គ្រងប្រចាំតំបន់, Amyna Chamrong: អ្នកគ្រប់គ្រងហាង Mr. Tsuboya Masayuki: Managing Director of Aeon Mall Cambodia, Mr. Yoshioka Satoru: General Manager of Aeon Mall Cambodia, Mr. Kakuhari Keiichiro: Leasing General Manager of Aeon Mall Cambodia and Ms. Kannitha Nuon, Leasing Manager of Aeon Mall Cambodia .
ហាង H&M ភ្នំពេញ មានទីតាំង G-ជាន់ទី 1 ក្នុង Sweet Zone ផ្សារទំនើប AEON Mall Phnom Penh 1។ បើកចាប់ពីម៉ោង 9:00 ព្រឹក ដល់ 10:00 យប់ ជារៀងរាល់ថ្ងៃ។ ដើម្បីអបអរសាទរនៃការបើកសម្ពោធដំណើរការរបស់ខ្លួន H&M AEON Mall Phnom Penh 1 មានការបញ្ចុះតម្លៃ 25% គ្រប់មុខម៉ូតសម្លៀកបំពាក់ លើតម្លៃធម្មតាសម្រាប់រយៈពេលតែ 3 ថ្ងៃ ក្នុងអំឡុងថ្ងៃទី 18 ដល់ថ្ងៃទី 20 ខែមីនា ឆ្នាំ 2022៕