ស្រណោះណាស់! បាត់មុខពីសិល្បៈយូរ តាមពិតតារាសម្តែងកម្ពស់ជាង ២ ម៉ែត្រ Yokyek សំងំព្យាបាលជំងឺ
ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយ ពីតារាសម្តែង ក៏ដូចតារាកំប្លែងកម្ពស់ជាង ២ ម៉ែត្រ លោក Yokyek ហើយ តាមរយៈការសម្តែងតួរអង្គបែបកំប្លែង ក៏ដូចជាតួអង្គជាអ្នកបំរើជាច្រើនរឿងនាពេលកន្លងមក។ តែអ្វីដែលមហាជនមានការនឹករលឹកបំផុតនោះគឺ មកទល់ពេលនេះ លោកបាត់មុខពីការសម្តែងយូរមកហើយ រហូតមហាជនជាច្រើនហាក់ចង់ដឹងពីសុខទុក្ខលោកណាស់ថា តើពេលនេះលោកកំពុងតែធ្វើអ្វី?
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាសម្តែងលោក Yokyek ក៏បានចេញមុខទម្លាយពីមូលហេតុដែលលោកឃ្លាតឆ្ងាយពីការងារសិល្បៈហើយដែរ នៅក្នុងកម្មវិធីជជែកកម្សាន្តមួយ។ ក្នុងនោះ លោកបានទម្លាយថា មូលហេតុដែលលោកឃ្លាតឆ្ងាយពីសិល្បៈនោះ គឺដោយសារតែលោកត្រូវវះកាត់បេះដូង។ បន្ទាប់មក ក្រោយពីវះកាត់រួច លោកក៏ត្រូវសម្ងំព្យាបាលមុខរបួស ក៏ដូចជាពង្រឹងរាងកាយឱ្យកាន់តែប្រសើឡើងសិន ហើយពេលនេះលោកក៏បានជាសះស្បើយហើយដែរ។
ចំណែកការងារសិល្បៈ ពេលនេះលោកក៏ទទួលវិញហើយ តែមិនច្រើនដូចមុនឡើយ ដោយសារតែនៅមានធុរៈផ្ទាល់ខ្លួន បន្ទាប់ពីការងារសិល្បៈជាច្រើនទៀត។ យ៉ាងណាមិញ ក្រោយបានឮលោកទម្លាយបែបនេះ មហាជនជាច្រើនសង្ឃឹមថា លោកនឹងវិលត្រឡប់មកលើវិស័យសិល្បៈវិញឆាប់ៗ និង ធ្វើឱ្យមហាជន អ្នកគាំទ្ររបស់លោក បានសើចសប្បាយដូចមុនផងដែរ៕
ប្រភព៖ dailynews