(វីដេអូ) វ៉ាវ! MV ថ្មី ចិត្ត កញ្ចនា មិនត្រឹមតែឡូយ អត្ថន័យក៏ល្អលើកទឹកចិត្តនារីខ្លាំងលើចំណុចទាំងនេះ
មហាជននិយមស្តាប់បទចម្រៀងរបស់តារាចម្រៀង Original Song ផ្នែកនារី កញ្ញា ចិត្ត កញ្ចនា ធ្លាប់បានជ្រាបមកហើយថា កន្លងមកតារាស្រីសំឡេងស្រទន់រូបនេះ តែងនិយមច្រៀងបទចម្រៀងមានអត្ថន័យលើកកម្លាំងចិត្តដល់អ្នកស្តាប់ ជាពិសេសយុវវ័យ។
ជាក់ស្តែងថ្មីៗនេះដែរ តារាចម្រៀងមកពីខេត្តបាត់ដំបងរូបនេះ ក៏បានបញ្ចេញ MV ថ្មី មានចំណងជើងថា «សុបិន» ដែលច្រៀងរួមគ្នានឹង នរាហ៍ និង កញ្ញា ធារី ដែលជាសមិទ្ធផលពីសិស្សជ័យលាភីរបស់វគ្គបណ្តុះបណ្តាលតន្រ្តី WAV (Women’s Amplified Voices) កាលពីកន្លងទៅ។
ក្នុង MV នៃបទចម្រៀងខាងលើនេះ មិនត្រឹមតែបង្ហាញពីរឿងរ៉ាវពិតនៃក្នុងសង្គមនោះឡើយ តែកញ្ញា ចិត្ត កញ្ចនា ក៏បានបញ្ជាក់ឱ្យដឹងថា ៖ «អត្ថន័យនៃបទចម្រៀងនេះ គឺតែងឡើងក្នុងបំណងឆ្លុះបញ្ចាំងពីដំណើរតស៊ូរបស់ស្ត្រី ពិសេសការបំបែកកំបាំងដែលរារាំងស្ត្រីក្នុងវិស័យច្នៃប្រឌិត ក្នុងការឈោងចាប់ក្តីស្រមៃរបស់ពួកគាត់។ បទចម្រៀងនេះដែរ និពន្ធឡើងក៏សង្ឃឹមនឹងយុវនារីទាំងឡាយ ជឿជាក់ ក្លាហានតស៊ូទៅមុខ និង មិនបោះបង់ចោលក្តីស្រមៃដែលខ្លួនមានឡើយ»។
តស់! ទៅស្តាប់អត្ថន័យនៃបទចម្រៀង ថាមានការលើកទឹកចិត្តដល់អ្នកស្តាប់កម្រិតណា៖