រួមរស់ដូចប្តីប្រពន្ធមក ៨ ឆ្នាំហើយ ទើបធ្លាយមូលហេតុ Faye Wong មិនព្រមរៀបការនឹង Nicholas
ថ្មីៗនេះ យោងតាមប្រភពចេញពី 163 បានបង្ហោះពីវីដេអូឃ្លីបដោយទម្លាយពីមូលហេតុដែល Nicholas Tse មិនរៀបការជាមួយនឹង Faye Wong បើទោះបីជាអ្នកទាំងពីរបានរួមរស់នៅជាមួយ ៨ ឆ្នាំមកហើយ។
ជាក់ស្ដែងក្នុងនោះ Nicholas Tse និង Faye Wong ថ្វីដ្បិតថាអ្នកទាំងពីរបានរួមរស់ជាមួយគ្នាដូចជាប្តីប្រពន្ធអស់ ៨ ឆ្នាំហើយក៏ដោយ ប៉ុន្តែពួកគេមិនមានបំណងចង់រៀបចំពិធីមង្គលការនោះទេ ព្រោះ Faye Wong បានច្រានចោលសំណើរៀបការរបស់តារាប្រុសរូបនេះម្ដងហើយម្ដងទៀត។
ដោយសារតែ នាងធ្លាប់បានឆ្លងកាត់ការរៀបការ ២ ដងមកហើយ និង មានកូនស្រី ២ នាក់ទៀតផង ជាងនេះទៅទៀត នាងមានអាយុចូល ៥០ ឆ្នាំហើយ ដូច្នេះទើបនាងលែងមានបំណងចង់រៀបចំពិធីមង្គលការទៀត។
មកដល់ពេលនេះ គូស្នេហ៍មួយគូនេះនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនអ្នកគាំទ្រ។ ដោយមិនអើពើនឹងរឿងរ៉ាវជីវិតឯកជនដ៏ស្មុគស្មាញរបស់អ្នកទាំងពីរ ព្រោះថាមនុស្សគ្រប់រូបត្រូវទទួលស្គាល់ទាំងគុណវិបិត្ត និង គុណសម្បត្តិ៕