ព្រឺសម្បុរ! មុន Beam បាត់បង់ជីវិត មានគ្រូទាយម្នាក់ ចេញមុខទម្លាយរឿងមិនគួរឱ្យនឹកស្មានមួយនេះឡើង
កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ការស្លាប់យ៉ាងអាថ៌កំបាំងរបស់តារាប្រុស Beam Papangkorn បានបង្កឱ្យមានការភ្ញាក់ផ្អើលស្រណោះសោកស្តាយជាខ្លាំង ដល់បណ្តាអ្នករួមអាជីពសិល្បៈ និង មហាជនអ្នកគាំទ្រជាច្រើន។
ក្នុងនោះ មហាជនអ្នកគាំទ្រពិតជាមិនអស់ចិត្តឡើយ ព្រោះមិននឹកស្មានថាតារាប្រុសរូបនេះ បានចាកចេញទៅគ្មានថ្ងៃត្រឡប់ទាំងវ័យត្រឹម ២៥ ឆ្នាំបែបនេះ ហើយគេក៏មកភ្ញាក់ផ្អើលម្តងទៀត ក្រោយពីបានដឹងពីទំនាយរបស់គ្រូទាញមួយរូប ដែលបានទាយពីការស្លាប់តារាផងដែរ។
ក្នុងនោះ គឺមានគ្រូទាញម្នាក់ឈ្មោះថា Plai ជាគ្រូទាយដែលធ្លាប់ទាយរឿងរបស់តារាស្រី Tangmo បានឱ្យដឹងថា ខ្លួនបាននិយាយទាក់ទងនឹងការស្លាប់របស់តារានេះរួចមកហើយ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ។
ដោយពេលនោះ មានអ្នកកាសែតសួរថា នឹងមានរឿងអ្វីកើតឡើងទៀត នៅក្នុងសង្គមសិល្បៈថៃ ខ្លួនក៏បានតបទៅវិញថា អ្នកបន្ទាប់ដែលអាចនឹងបាត់បង់ជីវិត គឺអាចជាតារាប្រុសអាយុប្រហែល ២៥, ២៦ ទៅ ២៧ ឆ្នាំ ហើយជាមនុស្សធ្វើការច្រើន តែនៅសុខៗក៏ទ្រុឌទ្រោមចុះតែម្តង។
គ្រូ Plai បន្តទៀតថា គេជាមនុស្សដែលមានមិត្តភក្តិច្រើន ហើយអាចនឹងមានបញ្ហាផ្លូវចិត្ត ព្រមជាមួយបញ្ហាលុយកាក់ និង ការងារខាងក្រៅផងដែរ។ យ៉ាងណាមិញ គ្រូ Plai បានឱ្យដឹងថា ខ្លួនមិននឹកស្មានថាជា Beam នោះទេ ព្រោះគេនៅក្មេងណាស់ គេនៅមានអនាគតវែងឆ្ងាយទៀត យ៉ាងណាក៏ដោយមានតែចូលរួមរំលែកទុក្ខដល់គ្រួសារ Beam ប៉ុណ្ណោះ៕