ក្តៅៗ! Tor Thanapob តារាថៃម្នាក់ទៀតហើយ តេស្តរកឃើញវិជ្ជមានកូវីដ-១៩
កាលពីពេលថ្មីៗនេះ សង្កេតថាតារាសិល្បៈក្នុងវិស័យកម្សាន្តរបស់ថៃ កំពុងតែផ្ទុះឡើងបន្តក្នុងការឆ្លងជំងឺកូវីដ-១៩។ ក្នុងនោះ ក៏មានតារាសម្តែងប្រុសវ័យក្មេង Tor Thanapob ផងដែរ ដោយលោកទើបតែបានទទួលក្រដាស តេស្តរកជំងឺកូវីដ-១៩ ពីទីភ្នាក់ងារ Nadao Bangkok ដើម្បីបញ្ជាក់ឱ្យច្បាស់ ព្រោះថាការងារទាំងអស់របស់លោក នៅពេលនេះត្រូវបានពន្យារពេល។
យ៉ាងណាមិញ តារាប្រុសរូបនេះ បានទទួលការផ្តល់ដំណឹងពី Nadao Bangkok តេស្តដោយ ATK លទ្ធផលតេស្តគឺ «វិជ្ជមាន»។ ដូច្នេះ លោកត្រូវបានធ្វើតេស្តនៅម៉ាស៊ីន RT-PCR ដើម្បីបញ្ជាក់លទ្ធផលម្តងទៀត ហើយលទ្ធផលចេញនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២២ គឺរកឃើញវិជ្ជមានកូវីដ។
ឥឡូវនេះ Tor បានរៀបចំដាក់ខ្លួនចត្តាឡីស័កដោយព្យាបាលដាច់ដោយឡែក នៅឯផ្ទះរបស់លោក ដើម្បីតាមដានរោគសញ្ញា រួមទាំងការអនុវត្តតាមវិធានការឱ្យបានត្រឹមត្រូវ៕