ការបងស្រីទាំងមូល ទឹម វត្តី រករូបថតត្រឹមត្រូវជាមួយកូនក្រមុំ ១ ប៉ុស្ដិ៍មិនបាន ត្រឹមពោលពាក្យហួសចិត្តនេះ
ពិធីមង្គលការរបស់តារាសម្ដែង ទឹម រដ្ឋា បានប្រារព្ធឡើងយ៉ាងអធិកអធមកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ដោយមានការរៀបចំតុបតែងលម្អយ៉ាងប្រណីត ព្រមទាំងមានភ្ញៀវកិត្តិយសសុទ្ធតែតារាល្បីៗ ទៅចូលរួមជូនពរកូនកំលោះកូនក្រមុំ ជាមួយនឹងការតុបតែងខ្លួនយ៉ាងហំហាន រំលេចសម្រស់ប្រជែងគ្នាក្នុងកម្មវិធីមង្គលដ៏ធំមួយនេះ។
ងាកមកតារាសម្ដែង ទឹម វត្តី ដែលជាប្អូនស្រីបង្កើតរបស់កូនក្រមុំ គឺអ្នកនាង ទឹម រដ្ឋា វិញ ក្រោយកម្មវិធីមង្គលការបងស្រីចប់សព្វគ្រប់ ទឹម វត្តី បានទម្លាយរឿងដ៏ហួសចិត្តមួយ គឺថ្ងៃមង្គលបងស្រីជាទីស្រឡាញ់មួយទាំងមូល តែខ្លួនមិនបានថតរូបទុកជាអនុស្សាវរីយ៍ជាមួយបងឱ្យបានត្រឹមត្រូវនឹងគេមួយប៉ុស្ដិ៍សោះ ព្រោះតែរវល់ខ្លាំងពេក។
ក្នុងនោះ ទឹម វត្តី បានរៀបរាប់ទាំងអស់សំណើចផង និង ហួសចិត្តផងថា ៖ «ហ្ហើយ… បងស្រីមួយជីវិតការម្ដងប្អូនរករូបថតមួយសន្លឹកមិនបាន ថារវល់នោះរវល់ សំណាងបានបងៗប្អូនៗគេហៅសុំថតចឹងហើយក៏សេវយកពីគេមកវិញ កុំអីអត់ទាំងស្រុង បើជាមួយកូនក្រមុំវិញបានតែមួយសន្លឹកឱ្យគត់ពេលគាត់ពាក់ស្បែកជើងប៉ាត់តាហ្នឹង ទាំងមិត្តភក្តិរទៀត កូនក្រមុំខំកុម្ម៉ង់ឈុតទឹកប្រាក់ដើម្បីបានថតជុំគ្នា ហើយមិនបានថតជុំគ្នាសោះតែម្ដង»៕