ក្រោយ Anna ថាខ្លួន និង Tangmo ធ្លាប់ត្រូវតារាស្រីពីរនាក់មើលងាយ ស្រាប់តែប្រភពមួយទម្លាយភ្លែត
កាលពីថ្មីៗកន្លងទៅនេះ Anna ដែលជាមិត្តសម្លាញ់ជិតស្និទ្ធរបស់ Tangmo បានទម្លាយរឿងគួរឱ្យឈឺចាប់របស់ខ្លួនមួយ ដែលធ្លាប់បានឆ្លងកាត់ជាមួយ Tangmo ថាខ្លួនធ្លាប់ត្រូវតារាស្រីពីរនាក់មើលងាយដេញចេញពីរកន្លែងកម្សាន្តមួយកន្លែង ដោយសារតែនាងស្លៀកពាក់មិនឡូយឆាយ ហើយធ្វើឱ្យ Tangmo លើកដៃសំពះសុំទោសជំនួសនាងថែមទៀតផង។
ក្រោយពីព័ត៌មានមួយនេះត្រូវបានចែកចាយ ក៏មានមហាជនជាច្រើន ចង់ដឹងពីអត្តសញ្ញាណរបស់តារាស្រីពីរនាក់នោះមិនតិចទេ ហើយក៏មានអ្នកខ្លះទៀតបាននាំគ្នាដាក់ការសង្ស័យទៅលើតារាមួយចំនួនបាត់ទៅហើយ។ យ៉ាងណាមិញ ក្នុងនោះមិនយូរប៉ុន្មានស្រាប់តែមានប្រភពជាផេកល្បីមួយរបស់ថៃ បានចេញមុខមកទម្លាយទាក់ទងនឹងអត្តសញ្ញាណរបស់តារាស្រីពីរនាក់នោះតែម្តង ដែលធ្វើឱ្យមហាជនចាប់បានភ្លែតថាជានរណា។
តាមរយៈផេកនោះ បានឱ្យដឹងថា តារាស្រីពីរនាក់នេះជាមិត្តភក្តិនឹងគ្នា ក្នុងនោះមានម្នាក់ជាតួឯកស្រីល្បី ហើយពួកគេគឺជាកូនកាត់ទាំងគូថែមទៀតផង។ ផេកនេះបន្តទៀតថា តារាស្រីពីរនាក់នេះនៅក្រៅគឺជាមនុស្សរួសរាយរាក់ទាក់ខ្លាំងណាស់ តែមិនគួរណាចរិតពិតបែរជាចូលចិត្តចំអកមើលងាយអ្នកដទៃបែបនេះឡើយ ហើយផេកបានបញ្ជាក់ទៀតថា មិនមែនជាតារាស្រី Chompoo Araya នោះទេ សូមកុំមានការយល់ច្រឡំ ព្រោះ Chompoo ចិត្តល្អជាមួយ Anna ណាស់ ហើយថែមទាំងធ្លាប់នាំនាងទៅក្លឹប VIP ថែមទៀតផង៕