ទីបំផុត! Chompoo សម្រាលកូនស្រីហើយ ឯឈ្មោះគឺយកតាមខ្យល់ព្យុះមួយ ពីរោះណាស់
បន្ទាប់ពីការទន្ទឹងរង់ចាំមើលមុខកូនស្រីបណ្តូលចិត្តដែលនៅក្នុងផ្ទៃរយៈពេល ៩ ខែ ១០ ថ្ងៃមក ទីបំផុតនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ នេះ អ្នកម៉ាក់សម័យថ្មី Chompoo បានសម្រាលកូនស្រីរួចហើយកាលពីប៉ុន្មានម៉ោងមុននេះ។
ក្រោយសម្រាលកូនស្រីពៅភ្លាម Chompoo និង លោក Note Visarut ក៏បានបង្ហោះឃ្លីបវីដេអូទទួលស្វាគមន៍កូនស្រីមកកាន់គ្រួសារត្រកូល Visarut យ៉ាងកក់ក្តៅថា «Welcome to the world»។
អ្វីដែលមហាជនទន្ទឹងរង់ចាំ និង ចង់ដឹងជាងគេនោះ គឺឈ្មោះកូនស្រីតូចរបស់ Chompoo តែម្តង ពេលនេះការពិតត្រូវបានទម្លាយហើយ គឺកូនស្រីពៅរបស់នាងមានឈ្មោះយ៉ាងពីរោះថា «Abigail» ដែលមានអត្ថន័យមកពីពាក្យថា «ព្យុះអាប៊ីហ្គែល» ដែលជាឈ្មោះលោកប៉ារូបសង្ហា Note ជាអ្នកត្រៀមសម្រាប់កូនស្រីពៅតាំងតែពីនាងចាប់នៅក្នុងផ្ទៃឯណោះ។
យ៉ាងណាមិញ វត្តមានរបស់ក្មេងតូច Abigail ពិតជាធ្វើឱ្យក្រុមគ្រួសារ ក៏ដូចជាមហាជនរំភើបចិត្ត និង ទទួលស្វាគមន៍ស្ទើរតែគ្រប់គ្នាតែម្តង មិនតែប៉ុណ្ណោះក៏មានមហាជនអ្នកគាំទ្រមិនតិចនោះដែរ ដែលបង្ហោះសារជូនពរម្តាយ និង កូនឱ្យមានសុខភាពល្អនោះ៕