ធ្លាយមូលហេតុដែល យ៉ាន់ លីនដា ដឹកដៃកូនស្រីតែម្នាក់ ឡើងទៅអាមេរិក មិនមែនអូស្ត្រាលី
តារាចម្រៀងអ្នកនាង យ៉ាន់ លីនដា បានចាកចេញពីកម្ពុជាធ្វើដំណើរទៅសហរដ្ឋអាមេរិកទាំងគ្រួសារ ដែលពេលអ្នកនាងទើបមកដល់កម្ពុជាថ្មីៗក៏ធ្លាប់បានបង្ហើបថា នាងទៅនោះមិនមែនទៅដើរលេងទេ ប៉ុន្ដែមានគេអញ្ជើញឱ្យទៅច្រៀងដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ដូចការរំពឹងទុកពេលទៅដល់ទឹកដីសហរដ្ឋអាមេរិក យ៉ាន់ លីនដា បានបង្ហាញ Poster កម្មវិធីច្រៀងរបស់ខ្លួនដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២២ នេះ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ។
ដោយឡែករឿងដែលមហាជនចាប់អារម្មណ៍ខ្លាំងនោះ គឺនៅក្នុង Poster ដែល យ៉ាន់ លីនដា បង្ហាញនោះក៏មានរូបកូនស្រីជាទីស្រឡាញ់របស់នាងដែរ ទើបធ្វើឱ្យមហាជនយល់ថា តារាចម្រៀងស្រីរូបនេះផ្ដល់ឱ្យកាសឱ្យកូនស្រីច្រៀងសម្ដែងបង្ហាញទេពកោសល្យរួមគ្នាមិនខាន។
ពិតជាគួរឱ្យសរសើរ អ្នកនាង យ៉ាន់ លីនដា ជាអ្នកសិល្បៈដ៏ល្បីល្បាញមួយរូប ចំណែកឯកូនស្រីក៏មានទេពកោសល្យផ្នែកសិល្បៈកាត់រកម្ដាយ ដូចគេនិយាយថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់៕