ផ្អើលរោងការ! កំពុងការភ្ញៀវមកអបអរពេញផ្ទះ ស្រាប់តែសង្សារចាស់កូនកំលោះ បិទបដាទម្លាយថាកូនកំលោះអស់ហ្ស៊ីន
កាលពីពេលថ្មីៗនេះ គេហទំព័រ qq.com បានរាយការណ៍ពីការរំខានក្នុងពិធីមង្គលការរបស់គូស្នេហ៍ជនជាតិចិន ដែលវាបាន និង កំពុងក្លាយជាប្រធានបទក្តៅក្នុងពិភពអនឡាញ បន្ទាប់ពីផ្ទុះរឿងនេះឡើង ខណៈពេលដែលកំពុងមានពិធីមង្គលការនោះ។
សេចក្តីរាយការណ៍ក្នុងព័ត៌មានបានឱ្យដឹងថា ខណៈក្រុមសាច់ញាតិ មិត្តភក្តិ និង ភ្ញៀវកិត្តិយសកំពុងតែសប្បាយរីករាយ អបអរសាទរ និង ជូនពរគូស្វាមីភរិយាថ្មីនោះ ស្រាប់តែមានរឿងហេតុកមួយបានកើតឡើងនឹកស្មានមិនដល់ ដោយគេបានប្រទះឃើញនៅទ្វារមុខផ្ទះកូនកំលោះ មានបិទក្រដាសស្វាគមន៍ចំនួន ៤ សន្លឹក ជាមួយនឹងពាក្យពេចន៍អសុរោះមិនគួរនឹងអាន។
ក្រដាសទាំង ៤ សន្លឹកនោះ ត្រូវបានគេបានសរសេរថា ៖ «កូនក្នុងពោះត្រូវបានរំលូតហើយ», «អ្នកអាចរៀបការដោយរីករាយ», «រីករាយថ្ងៃមង្គលការ» និង ក្រដាសចុងក្រោយបានសរសេរថា «ខ្ញុំបានដេកជាមួយកូនកំលោះនេះរួចហើយ»។
ក្រោយពីបានឃើញការសរសេរបិទបែបនេះ បានធ្វើឱ្យផ្អើលរោងការ និង មានការនិយាយលើកឡើងតៗគ្នាថា កូនកំលោះទំនងជាធ្លាប់មានទំនាក់ទំនងនឹងនារីម្នាក់ជាសង្សារចាស់ និង បានដេកជាមួយគ្នារហូតដល់មានផ្ទៃពោះ ហេតុនេះទើបបានជានាងមករំខាននៅថ្ងៃដ៏សំខាន់បែបនេះ។
ទោះបីជាយ៉ាងនេះក្តី សម្រាប់កូនក្រុំវិញ នាងហាក់មិនអើពើនឹងការបិទបង្ខូចកេរ្តិ៍ឈ្មោះកូនកំលោះបែបនោះឡើយ ដោយនាងហាក់បានដឹងរួចមកហើយថានឹងមានរឿងបែបនេះកើតឡើង។ ជាមួយការមិនអើពើពីកូនក្រមុំនោះ ពិធីមង្គលការនៅតែប្ររព្ធធ្វើជាធម្មតាដូចជាគ្មានអ្វីកើតឡើងរហូតដល់ចប់៕