ធ្លាយរឿងអតីតម្ដាយក្មេក Zhao Liying ចង់ឱ្យកូនត្រូវគ្នាវិញ ថែមទាំងសុខចិត្តធ្វើរឿងនេះទៀត
រយៈពេល ១ ឆ្នាំ បន្ទាប់ពីការប្រកាសលែងលះរបស់គូស្នេហ៍តារាល្បី Feng Shaofeng និង Zhao Liying នៅតែធ្វើឱ្យមនុស្សជាច្រើនមានការសោកស្តាយចំពោះរឿងរ៉ាវស្នេហាមិនទាន់បានបញ្ចប់របស់ពួកគេ។ មកទល់នឹងពេលនេះ អ្នកគាំទ្រជាច្រើននៅតែសង្ឃឹមថា គូស្នេហ៍មួយគូនេះ អាចផ្តល់ឱកាសឱ្យគ្នាបាន ហើយត្រឡប់មកជាមួយគ្នាវិញ កសាងគ្រួសារដ៏មានសុភមង្គលឡើងវិញ។
ទោះជាយ៉ាងណា នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២២ បើតាមការចុះផ្សាយរបស់ Sohu បានចែកចាយព័ត៌មានក្តៅៗទាក់ទងនឹងទំនាក់ទំនងរបស់តារាទាំងពីរ។ ដោយតាមការចុះផ្សាយបានឱ្យដឹងថា ពីមុនម្ដាយបង្កើតរបស់ Feng Shaofeng ធ្លាប់មានពាក្យចចាមអារ៉ាមថា មិនចូលចិត្ត Zhao Liying ដោយសារគិតថាកូនប្រសាស្រីគាត់មិនស័ក្តិសមជាមួយគ្រួសារអភិជនដូចជាត្រកូល Feng នោះទេ ប៉ុន្តែពេលនេះ លោកស្រីបានសោកស្តាយយ៉ាងខ្លាំង ព្រមទាំងមានគំនិតចង់ផ្សះផ្សាគូស្នេហ៍មួយនេះឱ្យត្រឡប់មករួមរស់ជាមួយគ្នាវិញ ក្រោយពីអ្នកទាំងពីរបែកគ្នាអស់ ១ ឆ្នាំ។
មិនទាន់អស់ត្រឹមនេះទេ ម្ដាយរបស់ Feng Shaofeng ក៏បានសន្យាទៀតថា Zhao Liying អាចនាំកូនប្រុសទៅលេងប៉េកាំង និង រស់នៅទីនោះមួយរយៈបាន ព្រោះថាពេលនេះ កូនប្រុសរបស់នាង គឺរស់នៅជាមួយខាងឪពុកម្ដាយក្មេកនៅសៀងហៃ។
យ៉ាងណាមិញ ចម្ងល់របស់មហាជនពេលនេះថាតើ Zhao Liying យល់ព្រមវិលទៅរកអតីតស្វាមីរបស់នាងឬអត់? ដោយសារតែថ្មីៗនេះ តារាស្រីរូបនេះបានដាក់ចិត្តដាក់កាយខ្លាំងក្នុងការងារសិល្បៈវិញហើយនោះ។ ម្យ៉ាងវិញទៀត បច្ចុប្បន្នអតីតគូស្នេហ៍មួយគូនេះ ក៏នៅមិនទាន់ចេញមុខបកស្រាយជុំវិញពាក្យចចាមអារ៉ាមដែលថា ពួកគេរៀបការថ្មីម្ដងទៀតនោះទេ៕