ចូលរួមសោកស្ដាយ! សហស្ថាបនិករឿង «Doremon» បានទទួលមរណភាពហើយក្នុងវ័យ ៨៨ ឆ្នាំ
លោក Fujiko A. Fujio អ្នកបង្កើតគំនូរជីវចលជប៉ុនដ៏ល្បីល្បាញ និងជាសហស្ថាបនិករឿងតុក្កតាជប៉ុនដ៏ល្បី «Doremon» នោះ បានទទួលមរណភាពហើយក្នុងគេហដ្ឋានរបស់លោកជិតទីក្រុងតូក្យូ ក្នុងវ័យ ៨៨ ឆ្នាំ។
លោក Fujiko A. Fujio ដែលមានឈ្មោះពិតប្រាកដថា Motoo Abiko បានសហការជាមួយមិត្តភក្តិតាំងពីក្មេងរបស់លោក Fujiko F. Fujio បង្កើតខ្សែរឿងតុក្កតាដ៏ល្បី «Doremon»។ ពួកលោកទាំង ២ គឺបានប្រើប្រាស់ឈ្មោះ Fujiko Fujio ដូចគ្នា ក្នុងពេលជាដៃគូសហការការងារគ្នា ដោយក្រោយមកក៏ត្រូវបានរំសាយចោលវិញ។ គួរឱ្យដឹងថា លោក Fujiko F. Fujio បានទទួលមរណភាពមុន តាំងពីឆ្នាំ ១៩៩៦៕
ប្រភព៖ 9GAG