ពេល Bow ប្រកាសថាឆ្លងកូវីដ ហើយផុសសុំទោសអ្នកប៉ះពាល់ ស្រាប់តែ Alex ខមមិនតបភ្លែត
នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២២ តារាសម្ដែងស្រី Bow Maylada បានប្រកាសថា ខ្លួនបានធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ ធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ទោះជាយ៉ាងណា នៅថ្ងៃទី ០៨ ខែមេសា តារាសម្ដែងស្រីរូបនេះ ក៏បានបង្ហោះសារជូនដំណឹងដល់អ្នកបានពាក់ព័ន្ធជាមួយនាងរួចរាល់អស់ហើយ និង បានសុំការអភ័យទោសចំពោះអ្នករាល់គ្នាដែលបានប៉ះពាល់ផ្ទាល់ និង ប្រយោលផងដែរ។
ក្នុងនោះដែរ ក៏ស្រាប់តែបានឃើញខមមិនរបស់តារាសម្ដែងប្រុស Alex ដែលជាគូស្នេហ៍បានសម្ដែងក្តីព្រួយបារម្ភខ្លាំងដូចគ្នាចំពោះ Bow ដោយនិយាយថា ៖ «បន្តិចទៀតនឹងជាហើយណា» ធ្វើឱ្យអ្នកគាំទ្រឃើញហើយអៀនជំនួស ព្រោះមើលទៅគូនេះល្អូកល្អិននឹងគ្នាខ្លាំងណាស់ និង ជូនពរឱ្យនាងឆាប់ជាសះស្បើយពីជំងឺនេះផងដែរ៕