Koy ជីវិតរស់នៅលើទ្រព្យស្តុកស្តម្ភ មានលុយចាយមិនចេះខ្វះ ខណៈមាន Toon ជាស្វាមីល្អ
ប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយគ្រួសារតារាថៃដ៏សែនកក់ក្ដៅគឺតារាស្រី Koy Rachwin និង តារាចម្រៀងប្រុសជួរមុខ Toon ដែលជាគ្រួសារតារាមួយគូដែលមហាជនតែងតែអួតសរសើរមិនដាច់ពីមាត់នូវសុខសុភមង្គល និង ភាពមានបានរស់លើគំនរទ្រព្យដ៏ច្រើនស្តុកស្តម្ភ។
ដោយឡែក ចាប់តាំងពីកាន់ដៃគ្នាសាងគ្រួសារ តារាប្រុស Toon និង តារាស្រី Koy តែងបង្ហាញភាពផ្អែមល្ហែមឱ្យគ្នាមករហូត។ ជាពិសេស តារាប្រុស Toon ខណៈដែលទទួលបានកូនដំបូងជាតំណក់ឈាមរបស់ខ្លួននោះ ហាក់មិនឃ្លាតទៅឆ្ងាយប្រពន្ធឡើយ គឺថាថែទាំមិនឱ្យខ្វះចន្លោះនោះទេ។
បើនិយាយពីតារាស្រី Koy ចាប់តាំងតែកាន់ដៃគ្នាសាងគ្រួសារជាមួយតារាប្រុស Toon មកគេឃើញថា តារាស្រីរូបនេះរស់នៅយ៉ាងមានសុភមង្គល ខណៈដែលបានតារាចម្រៀងលោក Toon ដោយហេតុថាតារាប្រុស Toon ច្រៀងត្រឹមមួយបទក៏ទទួលបានលុយរាប់លាន រស់នៅយ៉ាងស្រួល។
តួយ៉ាងងាកមកមើលផ្ទះ តារាស្រីប្រុសរូបនេះវិញ គឺមានភាពស្រស់ស្អាត ព្រមទាំងប្រណីតខ្លាំង ជាពិសេសមានការតុបតែងដោយគ្រឿងបរិក្ខារទំនើបៗ គ្រប់បន្ទប់តែម្តង ដែលធ្វើឱ្យជីវិតរបស់ពួកគេរស់នៅយ៉ាងសប្បាយរីករាយ។ ទន្ទឹមនឹងឃើញជីវិតដ៏មានសេចក្ដីសុខនេះ ជារឿយៗ មហាជនអ្នកគាំទ្រតែងតែអួតសរសើរមិនដាច់ពីមាត់៕