ឆ្នាំនេះ Prang បានឱកាសគ្រងឈុតទេវតាជិះដំរីហែតាមផ្លូវ មហាជនសរសើរព្រាត
នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២២ នេះ គេឃើញថាប្រជាជនថៃកំពុងតែសប្បាយរីករាយនូវកម្មវិធីសង្ក្រាន្ត ឆ្នាំថ្មីប្រពៃណីជាតិរបស់គេយ៉ាងខ្លាំង។ ស្ថិតក្នុងទី ១៣ នេះ ភាគច្រើនប្រជាជនថៃតែងនិយមជួបជុំគ្រួសារ និង ធ្វើពិធីស្រោចទឹកជូនឪពុកម្ដាយ ព្រមទាំងរៀបខ្លួនទទួលទេវតាឆ្នាំថ្មី។
ហាក់មិនខុសអ្វីពីប្រពៃណីខ្មែរប៉ុន្មានទេ សម្រាប់ទេវតាឆ្នាំថ្មីរបស់ប្រទេសថៃក៏មានឈ្មោះ ព្រះនាងកិរិណីទេវី និង មានសត្វដំរីជាយានជំនិះដូចគ្នា។ ដោយឡែក គេក៏ឃើញមានតារាស្រីថៃជាច្រើនបាននាំគ្នាតែងខ្លួនស្លៀកពាក់ជាទេវតាឆ្នាំថ្មីផងដែរ។
តួយ៉ាងងាកមកមើលតារាស្រី Prang Kannarun ឯណេះវិញ ក្នុងឆ្នាំថ្មីនេះ នាងក៏បានទទួលឱកាសជាទេវតាឆ្នាំថ្មីដោយបានតែងខ្លួនយ៉ាងស្រស់ស្អាត និង មានការដង្ហែហែហមយ៉ាងគគ្រឹកគគ្រេងពីបណ្ដាមហាជនថៃ ដើម្បីស្វាគមន៍សង្ក្រាន្តឆ្នាំថ្មីនេះ។ បន្ទាប់ពីបានគ្រងឈុត កិរិណីទេវី គេឃើញថា Prang ទទួលបានការសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ៕