ព្រះនាង Mako សុខចិត្តលះបង់ចាយជីវិតជារាស្ត្រសាមញ្ញហើយ នៅតែមានអ្នកតាមថតដូចស្រមោលអន្ទោលតាមប្រាណ
កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ សារព័ត៌មាន Daily Mail បានចុះផ្សាយកម្រងរូបភាព និង វីដេអូថ្មីចុងក្រោយនៃអតីតព្រះនាងជប៉ុន Mako ក្រោយស្វាមីរបស់នាង បានប្រលងធ្លាក់ជាលើកទី ២ នៅទីក្រុងញ៉ូយ៉ក។
តាមរយៈវីដេអូដែលថតបាន បង្ហាញឱ្យឃើញអតីតព្រះនាង Mako ស្លៀកពាក់យ៉ាងសាមញ្ញ ដើរតាមដងផ្លូវទៅសារមន្ទីរដើម្បីធ្វើការងារ។ ដោយឡែក អ្វីដែលធ្វើឱ្យមហាជនជាច្រើនកើតក្ដីអាណិតចំពោះនាងកាន់តែខ្លាំងនោះ ព្រោះថា ក្រោយចោលឋានៈជាព្រះនាង មករស់នៅជារាស្ត្រសាមញ្ញហើយ ប៉ុន្តែជីវិតរបស់នាង នៅអាមេរិកនោះ គឺនៅតែមិនមានក្ដីសុខ និងភាពជាឯកជននោះឡើយ។
នាងត្រូវបានឃើញដើរយ៉ាងលឿនលើដងផ្លូវ ខណៈអ្នកកាសែតសាធារណៈ ដើរប្រដេញតាមថតរូបនាងប្រៀបបីដូចជាស្រមោល។ ទង្វើដ៏គួរសមខ្លាំងពេករបស់អតីតព្រះនាងរូបនេះ ធ្វើដាក់អ្នកកាសែតរូបនោះ ដោយខំព្យាយាមធ្វើខ្លួនដូចធម្មតាដើរតាមដងផ្លូវនោះ គឺបណ្ដាលឱ្យចិត្តមហាជនស្ញប់ស្ញែង និងអាណិតរូបនាងជាពន់ពេក។
ក្នុងនោះដែរ មហាជនជាច្រើនក៏បាននាំគ្នាបញ្ចេញមតិប្រតិកម្មរិះគន់ទៅលើបណ្ដាអ្នកកាសែតមួយចំនួន ដែលមិនព្រមឱ្យគូស្នេហ៍មួយគូនេះ រស់នៅដោយសុខសន្តិភាព គ្មានឯកជនភាពបែបនេះនោះ៕