(វីដេអូ) អីយ៉ាស់! Margie អាចនឹងយកកូនទី ៣ ក្រោយប៉ាក្មេកនិយាយក្ដែងៗឱ្យ ក្នុងថ្ងៃសង្ក្រាន្ត
ដូចដែលប្រិយមិត្តដឹងហើយថា លោក Pok Minset និង តារាស្រី Margie Rasri គឺជាកំពូលតារាលំដាប់សេដ្ឋីក្នុងប្រទេសថៃ ដែលមានទ្រព្យសម្បត្តិច្រើនស្តុកស្តម្ភចាយ ទោះបីចាយមួយជីវិតក៏មិនអស់ផង។
តារាប្រុស Pok គឺជាកូនសេដ្ឋីលំដាប់អភិជន រីឯតារាស្រី Margie គឺជាកំពូលតារាសម្ដែងស្រីរកចំណូលបានរាប់លានដុល្លារ ដូចនេះជីវិតរបស់តារាស្រីប្រុសទាំងពីរនេះរស់នៅក្នុងភាពហាយសូរស៊ីវីល័យណាស់។
ជាមួយនឹងជាប់ងារជាតារាជួរមុខមានទ្រព្យសម្បត្តិច្រើន ប្តីប្រពន្ធគូនេះ ក៏តែងតែបង្ហាញគ្រឿងសម្ភារនិយម ដូចជាឡានទំនើប និង របស់ប្រើប្រាស់ប្រេនៗមានតម្លៃថ្លៃជាញឹកញាប់លើបណ្ដាញសង្គមផងដែរ។ ដូចគ្នានោះ ខណៈពេលដែលទទួលបានកូនប្រុសស្រីភ្លោះមួយគូផង ក៏កាន់តែធ្វើឱ្យគ្រួសាររបស់ពួកគេកាន់តែមានសុភមង្គលទ្វេដង។
យ៉ាងណាមិញ ថ្មីនេះពិតធ្វើឱ្យមហាជនរំភើបចិត្តជាមួយបន្ទាប់ពី ប៉ាក្មេករបស់ Margie បាននិយាយសុំឱ្យតារាប្រុស Pok និង Margie គិតគូរយកកូនម្នាក់ទៀត ក្នុងថ្ងៃសង្ក្រាន្តឆ្នាំថ្មីកាលពីពីពេលកន្លងទៅ។ ក្នុងនោះសូម្បីកូនប្រុសស្រីទាំងពីររបស់នាងក៏ចង់មានប្អូនដូចគ្នា។ ជាមួយនឹងដំណឹងនេះ ពិតធ្វើឱ្យមហាជនទន្ទឹងរង់ចាំមើលណាស់ថាតើតារាស្រី Margie និង Pok ពិតជាធ្វើតាមសំណូមពរលោកប៉ាខ្លួនឬយ៉ាងណា?