ខ្លោចផ្សាណាស់! នេះជាទិដ្ឋភាពដ៏រន្ធ-ត់នៃវាលកប់ស-ពនៅអ៊ុយក្រែន ផ្នូរតម្រៀបជួរគ្នាឱ្យរដឹកគួរឱ្យសង្វេគ
ទិដ្ឋភាពនៃកម្រងផ្កាស្រស់ និង ទៀនអុជបំភ្លឺនៅពីមុខផ្នូរថ្មីៗ តម្រៀបជួរគ្នាឱ្យរដឹកក្នុងទីក្រុង Irpin ប្រទេសអ៊ុយក្រែន ក្រោយពីទ័ពរុស្ស៊ីបានដកខ្លួនចេញពីជាយក្រុង គៀវ។
ទិដ្ឋភាពដ៏រន្ធត់ និង គួរឱ្យសង្វេគ ដែលថតបានដោយកាមេរ៉ាដ្រូន បានបង្ហាញឱ្យឃើញផ្នូរតម្រៀបជួរគ្នាយ៉ាងច្រើនលើវាលកប់សពយ៉ាងធំល្វឹងល្វើយ ស្របពេលប្រទេសនៅតែបន្តសង្គ្រាមជាមួយរុស្ស៊ីមិនទាន់ឃើញផ្លូវដល់ទីបញ្ចប់។
គួរឱ្យដឹងថា គិតតាំងពីចុងខែកុម្ភៈរហូតមកទល់ពេលនេះ សង្គ្រាមរវាងប្រទេសអ៊ុយក្រែន និង រុស្ស៊ី នៅតែបន្តកើតមានឡើង ខណៈប្រទេសទាំង ២ នេះ នៅមិនទាន់ត្រូវរ៉ូវគ្នាលើបទឈប់បាញ់នៅឡើយ៕
ប្រភព៖ Daily Mail