ក្រោយបែកសង្សារ ស្រាប់តែតារាស្រី Kao បោះសម្តីនេះឡើង ផ្អើលអស់អ្នកគាំទ្រ
ថ្មីៗនេះ មហាជនហាក់ភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីទទួលបានដំណឹងថា តារាស្រី Kao Supassra និង មិត្តប្រុសរូបសង្ហា Chow Chawalit បានបែកបញ្ចប់ទំនាក់ទំនងគ្នា ក្រោយមួយរយៈចុងក្រោយនេះ គេសង្កេតឃើញតារាស្រី Kao ក៏ដូចជាមិត្តភក្តិរបស់នាង បានបង្ហោះសារប្លែកៗ ហាក់បញ្ជាក់ថាតារាស្រី Kao កំពុងនៅ Single។
ចំពោះដំណឹងបែកបាក់នេះដែរ មានមហាជនមិនតិចនោះទេដែលកំពុងតែទន្ទឹងរង់ចាំមើលតារាស្រីរូបនេះ ក៏ដូចជាគូស្នេហ៍ចេញមុខបញ្ជាក់ច្បាស់ៗ ដើម្បីឱ្យមហាជនអ្នកគាំទ្របានដឹង ក៏ដូចជាអស់ចិត្ត បើទោះបីជាដំណឹងមួយដែលពិបាកទទួលយកក៏ដោយ។
យ៉ាងណាមិញ ខណៈពេលមិនទាន់ចេញមុខបកស្រាយច្បាស់ៗ ស្រាប់តែនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ នេះ តារាស្រី Kao Supassra បែរជាបង្ហោះសារនៅក្នុងគណនី IG Story ផ្ទាល់របស់នាងផ្អើលទាំងព្រឹកថា ៖ «Temporary people, permanent lessons» ដែលមានន័យជាភាសារខ្មែរថា ៖ «មនុស្សចូលមកគ្រាន់តែជារឿងបណ្តោះអាសន្ន តែជាមេរៀនរៀងរហូត»។
ក្រោយបានឃើញសារមួយឃ្លានេះ មហាជនអ្នកគាំទ្រម្នាក់ៗចាប់ក្រសែភ្នែកសំដៅទៅលើទំនាក់ទំនងរបស់នាង និង គូស្នេហ៍តែម្តង ហើយនឹងទន្ទឹងរង់ចាំមើលគូស្នេហ៍មួយគូនេះចេញមុខបកស្រាយផងដែរ៕