ហ្វេនៗរំភើបចិត្ត! នៅទីបំផុត Ananda ទម្លាយរឿងរៀបការជាមួយ Nicha ហើយ
តារាសម្ដែងប្រុស Ananda និង តារាស្រី Nicha Thanalongkorn គឺជាគូស្នេហ៍មួយគូដែលស្រឡាញ់គ្នាមកជាច្រើនឆ្នាំមកហើយ។ កន្លងមកគេតែងឃើញគូស្នេហ៍តារាប្រុសរូបនេះតែងបានបង្កាញភាពស្និទ្ធស្នាល និង ផ្អែមល្ហែមមិនសូវជាដាច់ឡើយលើបណ្ដាញសង្គម រហូតធ្វើឱ្យមហាជនបន់ឱ្យតែពួកគេឆាប់កាន់ដៃគ្នាចូលរោងការតែប៉ុណ្ណោះ។
អាចនិយាយបានថាជាគូស្នេហ៍ច្បាស់លាស់មួយគូដែលបានសិក្សាចិត្តគ្នាយ៉ាងច្បាស់លាស់មិនមែនចេះតែចង់រៀបការបានតាមចិត្តនោះឡើយ។ យ៉ាងណាមិញ ថ្មីៗនេះហាក់ធ្វើឱ្យបណ្ដាអ្នកគាំទ្រមានសេចក្ដីរំភើបចិត្តយ៉ាងខ្លាំងបន្ទាប់បីតារាប្រុស Ananda បានទម្លាយពីគម្រោងរៀបការរបស់ពួកគេ។
ក្នុងបទសម្ភាសសារព័ត៌មានមួយ Ananda បានទម្លាយថា៖ «សម្រាប់រឿងរៀបការលោកគិតថាពេលនេះលោក គឺដល់ពេលវេលាត្រូវគិតគូហើយ លោកបានត្រៀមខ្លួនមួយរយៈហើយ ។ រឿងរៀបការជារឿងមួយ ដែលត្រូវការសម្រេចចិត្តពីក្រុមគ្រួសារដែរ។ ដូចនេះ នៅពេលណាដែលលោកនិយាយគ្នាជាមួយនឹងក្រុមគ្រួសាររួចរាល់ហើយថានឹងទៅជាយ៉ាងណានោះ លោកនឹងចេញមកប្រាប់។ មួយវិញទៀត ចំពោះទីតាំងរៀបចំពិធីលោកប្រហែលជាអាចចាត់ចែងនៅខេត្ត ព្រោះថាអ្នកទាំងពីរចូលចិត្តបរិយាកាសតាមខេត្តជាងនៅទីក្រុង តែក៏មិនប្រាកដឡើយ។ ដូចនេះ មានតែរង់ចាំលោកបញ្ជាក់បន្ថែមនៅពេលក្រោយ»។
ជាមួយនឹងដំណឹងត្រៀមរៀបការនេះ ពិតធ្វើឱ្យមហាជនជាច្រើនមានក្ដីរំភើបចិត្ត ហើយក៏អន្ទះសារង់ចាំថ្ងៃនោះមកដល់ផងដែរ៕