ដោយសារមូលហេតុនេះ ទើប Mark ជ្រើសទីតាំងប្រទេសស្វីសជាកន្លែងសុំ Kim រៀបការ
នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ តារាសម្តែងប្រុសរូបសង្ហាមានមន្តស្នេហ៍ Mark Prin បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង និងរំភើបចិត្តជំនួស ក្រោយខ្លួនបានលុតជង្គង់សុំគូស្នេហ៍តារាស្រី Kimberley រៀបការនៅឯប្រទេសស្វីស យ៉ាងរ៉ូមែនទិក។
ដោយ Mark បានបំពាក់ចិញ្ចៀន ហើយ Kim ក៏បានឆ្លើយយល់ព្រមជាមួយសារខ្លីតែមានន័យថា៖ «I said Yes to my best friend and the love of my life»។
បន្ថែមពីនេះ គេបានរកឃើញថាទីតាំងដែល Mark ជ្រើសរើសសុំ Kim រៀបការគឺជាសណ្ឋាគារល្បីឈ្មោះប្រចាំទីក្រុង Lucernce ប្រទេសស្វីសដែលមានឈ្មោះថា Burgenstock resort hotel ។
មិនតែប៉ុណ្ណោះ នេះជាសណ្ឋាគារដែល Kim ចូលចិត្តខ្លាំងបំផុត ព្រោះតែវាជាសណ្ឋាគារដែលតារាសម្តែងក្នុងដួងចិត្តរបស់នាង Audrey Hepburn បានរៀបចំពិធីមង្គលការនៅទីនេះផងដែរ៕
ប្រភព៖ Teenee