ផ្អើល Angela Baby កំពុងមានស្នេហ៍ថ្មីនឹងប្រុសក្មេងអាយុតិចជាង ១០ ឆ្នាំ ក្រោយលែងលះប្តីបាន ៣ ខែ
នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ ក្នុងពិភពកម្សាន្តរបស់ចិនបានផ្ទុះការភ្ញាក់ផ្អើលជាមួយនឹងរូបថតចំនួន ២ សន្លឹក សង្ស័យថា Angela Bab កំពុងមានទំនាក់ទំនងស្នេហាថ្មី បន្ទាប់ពីនាងលែងលះគ្នាជាមួយនឹង លោក Huang Xiaoming បាន ៣ ខែ។
សម្រាប់តួប្រុសសំខាន់ក្នុងរឿងចចាមអារ៉ាមស្នេហានេះ គឺជាតារាសម្ដែងប្រុស Lin Yi ដែលអាយុក្មេងជាង ១០ ឆ្នាំ។ ពួកគេបានណាត់ជួបគ្នានៅហាងមួយកន្លែងក្នុងទីក្រុងសៀងហៃ ដែលជាកន្លែងមានមនុស្សច្រើនឆ្លងកាត់។ ពេលនោះ Angela Baby នាងបានពាក់មួកត្នោត ពាក់ម៉ាស់ជិតឈឹង និង ស្លៀកឈុតសម្លៀកបំពាក់ពណ៌ខ្មៅ ហើយបុរសវ័យក្មេងដែលដើរខាងក្រោយតារាស្រីរូបនេះ ក៏ស្លៀកពាក់ធម្មតាសាមញ្ញដែរ។
យ៉ាងណាមិញ បន្ទាប់ពីមានការសង្ស័យពីទំនាក់ទំនងស្នេហារបស់តារាស្រីជើងចាស់ និង តារាប្រុសវ័យក្មេងបានផ្ទុះឡើង ម្ចាស់ហាងណេតដែលគេជឿថាជាអ្នកផ្សាយចេញរឿងទាំងនេះ បានចេញមុខបកស្រាយការពិត។ តាមពិតទៅបុរសដែលដើរក្បែរ Angela Baby មិនមែន Lin Yi ទេ តែគឺជាជំនួយការរបស់តារាស្រីរូបនេះទៅវិញទេ។ គ្មានរឿងដែលថាអតីតភរិយា Huang Xiaoming រូបនេះ កំពុងមានទំនាក់ទំនងស្នេហាជាមួយក្មេងប្រុសជាង ១០ ឆ្នាំដូចពាក្យចចាមអារ៉ាមនោះទេ៕