ផ្អើលហ្វេន! Vin Diesel ទម្លាយចំណងជើងផ្លូវការរឿង «Fast & Furious 10» ស្របពេលកំពុងចាប់ផ្ដើមផលិត
កំពូលតារាសម្ដែងហូលីវូដ Vin Diesel ថ្មីៗនេះ បានធ្វើឱ្យអ្នកគាំទ្ររំភើប និង ភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបលោកបានធ្វើការទម្លាយចំណងជើងផ្លូវការនៃខ្សែភាពយន្តថ្មីស្រឡាយរឿង «Fast & Furious» ដែលរឿងថ្មីក្រោយនេះមានចំណងជើងថា «Fast X»។
កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ តារាសម្ដែងសាច់ឌាំង Vin Diesel បានប្រើប្រាស់បណ្ដាញសង្គម Instagram របស់លោក ទម្លាយពីចំណងជើងផ្លូវការថ្មីនៃស្រឡាយរឿង «Fast & Furious» ដែលមានចំណងជើងថា «Fast X» (X ជាលេខរ៉ូម៉ាំងនៃលេខ ១០)។ ជាមួយគ្នានោះដែរ លោកក៏បានបន្ថែមទៀតថា រឿងថ្មីក្រោយនេះ ក៏កំពុងតែចាប់ផ្ដើមផលិតទៀតផង។
តាមរយៈការបង្ហោះរបស់លោក បង្ហាញនៅផ្ទាំងរូបភាពចំណងជើងផ្លូវការមួយសន្លឹក ដោយអមជាមួយ caption ថា ៖«Day one..» (ថ្ងៃទី ១..)។ គួរឱ្យដឹងដែរថា ខ្សែភាពយន្តថ្មីចុងក្រោយ ដែលដឹកនាំ និង ផលិតដោយលោក Justin Lin គឺគ្រោងនឹងចាក់បញ្ចាំងក្នុងខែឧសភា ឆ្នាំ ២០២៣ ខាងមុខ៕
View this post on Instagram