ចូលរួមសោកស្ដាយ! ជី ដេវីត បានបាត់បង់ចាស់ទុំដ៏សំខាន់ម្នាក់ក្នុងគ្រួសារ
នៅប៉ុន្មាននាទីមុន ថ្ងៃទី ២៥ មេសា ឆ្នាំ ២០២២ នេះ តារាចម្រៀងប្រុសរូបសង្ហា ងួន ចាន់ដេវីត បានប្ដូរ Profile ដាក់រូបកាន់ទុក្ខទាំងនៅលើគណនីហ្វេសប៊ុក និង ផេក ធ្វើឱ្យមហាជនអ្នកគាំទ្រលោកផ្ទុះការភ្ញាក់ផ្អើលសួរនាំព្រោងព្រាត។
ងួន ចាន់ដេវីត ឬអ្នកគាំទ្រតែងហៅលោកថា ជី ដេវីត បានបង្ហោះរូបកាន់ទុក្ខ ហើយសរសេរ Caption យ៉ាងខ្លីថា ៖ «ខ្ញុំកាន់ទុក្ខ»។ ក្នុងនោះគេឃើញមានមិត្តភក្ដិ ក៏ដូចជាអ្នកគាំទ្រតារាចម្រៀងប្រុសរូបនេះ បាននាំគ្នាខំមិនចូលរួមរំលែកទុក្ខដល់លោកបន្តបន្ទាប់ ដោយមានអ្នកគាំទ្រមួយចំនួនក៏បានសួរនាំថាលោកមានរឿងអ្វីកើតឡើងដែរ។
បើតាមការឱ្យដឹង ជី ដេវីត បង្ហោះរូបកាន់ទុក្ខនេះ គឺដោយសារលោកតាជាទីគោរពស្រឡាញ់របស់លោក ឈ្មោះ រស់ ងួន បានទទួលមរណភាព៕