ភ្ញាក់ផ្អើលខ្លាំង! ស្ងាត់ៗ ស្រាប់តែ Baifern ចេញមុខទម្លាយថា នាងចូលចិត្តតារាប្រុសរូបនេះ
Baifern ជាតារាស្រីម្នាក់ដែលមិនត្រឹមតែក្តោបក្តាប់បានទីផ្សារការងារសិល្បៈជាច្រើននៅក្នុងដៃនោះទេ តែបើនិយាយពីរូបសម្រស់របស់នាងវិញក៏ស្អាតមិនចាញ់តារាស្រីផ្សេងដែរ។ ជាក់ស្តែង ថ្មីៗនេះនាងក៏បានចូលរួម ក៏ដូចជាចេញមុខទម្លាយពីរឿងរ៉ាវជីវិតស្នេហារបស់នាងនៅក្នុងកម្មវិធី Talk Show ជាមួយនឹងពិធីកររូបសង្ហាលោក Kanchai ធ្វើឱ្យមហាជនផ្ទៀងត្រចៀកចាំស្តាប់តែម្តង។
ក្នុងនោះនាងក៏បានទម្លាយពីជីវិតស្នេហារបស់នាងជាច្រើនឱ្យមហាជនបានជ្រាបដោយពុំមានមន្ទឹលសង្ស័យ ជាពិសេស នាងធ្លាប់ស្រមៃថានឹងរៀបការ មានកូននៅអាយុ ២៧ ឆ្នាំជាមួយមនុស្សដែលនាងស្រឡាញ់ តែចុងក្រោយរឿងនេះក៏បរាជ័យរហូតធ្វើឱ្យនាងនៅទំនេរមិនគិតចង់មានស្នេហាមកទល់បច្ចុប្បន្ន។
លើសពីនេះទៅទៀត នាងក៏បានទម្លាយដោយមិនលាក់បាំងថា បើទោះបីជាមិនទាន់មានបុរសជាគូអនាគត តែពេលបច្ចុប្បន្ននាងក៏មានបុរសក្នុងចិត្ត ពោលគឺបុរសដែលនាងលួចចាប់ចិត្តលើម្នាក់នោះគឺ កំពូលតារាប្រុសកូរ៉េ លោក Gongyoo។
យ៉ាងណាមិញ ក្រោយបានឮដូច្នេះ ពិតជាធ្វើឱ្យអ្នកគាំទ្រ និង អ្នកដែលលួចតាមស្រឡាញ់តារាស្រីរូបស្រស់ Baifern ស្រងាកចិត្ត និង ខកចិត្តមិនស្ទើរនោះទេ ព្រោះបុរសដែល Baifern ចាប់ចិត្តលើបែរជាតារាកូរ៉េ មិនមែនជាពួកគេទៅវិញនោះ៕