អភិជនណាស់! ភិន សុដាលីស និង គូស្នេហ៍ ឡើងចុះអឺរ៉ុប ៣ ដង ត្រឹម ៥ ខែដើមឆ្នាំ ២០២២
អ្នកមេម៉ាយសាច់សខ្ចី ភិន សុដាលីស ត្រូវបានគេដឹងថា ជាតារាស្រីដែលមានជីវិតឯកជនហាយសូរមិនធម្មតានោះទេ ព្រោះតារាស្រីរូបនេះ មិនត្រឹមតែជាកូនស្រីរបស់ម្ចាស់ផលិតកម្មមហាហង្សទេ តែនាងក៏មានមុខជំនួញផ្ទាល់ខ្លួនដែលកំពុងដំណើរការយ៉ាងរលូនផងដែរ។
និយាយដល់ការរស់នៅស៊ីវិល័យ គិតត្រឹមដើមឆ្នាំ ២០២២ មកដល់ចុងខែមេសានេះ តារាសម្ដែង ភិន សុដាលីស និង គូស្នេហ៍បណ្ដូលចិត្ត បានកាន់ដៃគ្នាទៅដើរលេងប្រទេសខាងប៉ែកអឺរ៉ុបដល់ទៅ ៣ លើកឯណោះ បង្ហាញពីជីវិតយ៉ាងសប្បាយហ៊ឺហារដើរលេងកម្សាន្តចាយជីវិតយ៉ាងអភិជនបំផុត ដោយពេលនេះក៏កំពុងស្ថិតនៅទឹកដីអឺរ៉ុបដែរ។
ជាមួយនឹងការបង្ហាញជីវិតដើរលេងកម្សាន្តនៅលើទឹកដីបរទេសញឹកញាប់នេះ ភិន សុដាលីស និង គូស្នេហ៍វ័យក្មេង ក៏ឆ្លៀតបង្ហោះរូបថតគូៗស្ដែងពីក្ដីស្នេហ៍ល្អូកល្អិនគួរឱ្យច្រណែនបំផុត។ មិនថាតែនៅស្រុកគេ ឬនៅស្រុកខ្មែរទេ មួយរយៈចុងក្រោយនេះ ដាលីស ចាប់ផ្ដើមបណ្ដើរគូស្នេហ៍ទៅណាមកណាពេញមុខដូចលលកញីឈ្លោល៕