លើកខោស្លៀកភ្លាម Toey ស្រាប់តែពោលយ៉ាងកម្សត់ ធ្វើឱ្យអ្នកគាំទ្រទប់ចិត្តមិនបានបញ្ចេញមតិភ្លែតៗ
Toey មិនត្រឹមតែជាតារាស្រីដែលមានទេពកោសល្យសិល្បៈនោះទេ តែបើនិយាយពីមន្តស្នេហ៍ និង រូបសម្រស់វិញក៏មិនធម្មតាដែរ បុរសៗឃើញហើយប្រាកដជាលង់ស្នេហ៍ចំពោះសម្រស់ និង រាងតូចច្រឡឹងរបស់នាងជាក់ជាពុំខាន។
ដោយឡែក ចូលខែថ្មីមិនទាន់បានប៉ុន្មាន តារាស្រី Toey ស្រាប់តែធ្វើឱ្យអ្នកគាំទ្ររបស់នាងសើចស្ទើរគាំងតែម្តង ខណៈពេលដែលនាងបានបង្ហោះរូបភាពរបស់ខ្លួនកំពុងតែស្លៀកខោដែលនាងទើបតែកុម្ម៉ង់មក រួចពោលពាក្យយ៉ាងកម្សត់ថា ៖ «គ្រប់ពេល! ឱ្យតែយកខោមកពេលណា ត្រូវតែកាត់ជើងចោលគ្រប់ពេល មានអ្នកណាយល់អារម្មណ៍មួយនេះខ្លះ ? ខោគ្មានកំហុស តែកំហុសនៅត្រង់ខ្ញុំ»។
យ៉ាងណាមិញ ក្រោយបានឃើញរូបភាព និង ការបង្ហោះរបស់តារាស្រី Toey Jarin ភ្លាម ធ្វើឱ្យអ្នកគាំត្រទប់ចិត្តមិនបានចូលទៅខមមិនចំអន់លេងជាមួយនាងជាច្រើនភ្លែតថា ៖ «យល់អារម្មណ៍មួយនឹងច្បាស់ , មិនដឹងថាគួរអាណិត ឬ សើចទេ, ខោជាអ្នកខុស ព្រោះវាវែងជាងជើងយើង»៕